សិស្សប្រុសស្រី៤នាក់ ដួលសន្លប់ក្នុងកម្មវិធីអប់រំសីលធម៌បណ្តុះគុណធម៌និងផ្កាឈូកកតញ្ញូ

ចែករំលែក៖

សៀមរាប ៖ នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក នៅក្នុងបរិវេនវត្តពួកភូមិកំពង់តាយ៉ង ឃុំពួក ស្រុកពួក មានសិក្សានុសិស្សចំនួន២៧០០នាក់ជាសិស្សវិទ្យាល័យចំណេះដឹងទូទៅនិងបច្ចេកទេសពួកបានចូលរួមក្នុងកម្មវិធីអប់រំសីលធម៌បណ្តុះគុណធម៌និងផ្កាឈូកកតញ្ញូដែលដឹកនាំដេាយភិក្ខុស៊ីសំណាង។ខណះពេលនោះ មានសិក្សានុសិស្សប្រុសស្រីចំនួន៤នាក់ ត្រូវបានដួលសន្លប់នៅបរិវេនវត្តពួកផងដែរ។
  លេាកវរសេនីយ៍ឯក ទេពពុំសែន អធិការនគរបាលស្រុកពួកបានឲ្យដឹងថាមានសិស្សចំនួន៤នាក់ស្រី៣នាក់រួមមានទី១-ឈ្មោះ ឈាន គៀន ភេទប្រុស អាយុ១៧ឆ្នាំ សិស្សថ្នាក់ទី១២ នៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប, ទី២-ឈ្មោះ ប៉ាវ ស្រីណាត ភេទស្រី អាយុ ១៨ឆ្នាំ សិស្សថ្នាក់ទី១០ នៅភូមិគោកស្រម៉ឃុំល្វា ស្រុកពួក ខេត្តសៀមរាប, ទី៣-ឈ្មោះ ឡាយ លីសាភេទស្រីអាយុ ១៨ ឆ្នាំ សិស្សថ្នាក់ទី ១១នៅភូមិដូនទ្រ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប នឹងទី៤-ឈ្មោះ ប៉ាវ ចាន់ទី ភេទស្រី អាយុ ១៧ឆ្នាំ សិស្សថ្នាក់ទី១០ នៅភូមិអំពិលពាម ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប  បានដួលសន្លប់ហេីយត្រូវបានសង្រ្គោះយកមកមន្ទីរពេទ្យបង្អែកស្រុកពួក។
   មូលហេតុដែលនាំឲ្យដួលសន្លប់ដោយសិក្សានុសិស្សទាំង៤នាក់នោះក្រេាយពីព្រះសង្ឃបានស្មូតធម៌អំពីគុណឪពុក ម្តាយហើយសិស្សមានការរំភើបរំជួលចិត្តនិងយំបណ្តាលឲ្យសន្លប់តែម្ដង។ រហូតដល់រសៀលថ្ងៃដដែលនេះ សិស្សទាំង៤នាក់នោះមានសភាពធូរស្រាលហើយក្រោយពីការជួយសង្រ្គោះ ព្យាបាលរបស់គ្រូពេទ្យបង្អែកស្រុកពួករយះពេលជាច្រើនម៉ោង ៕
ដោយ៖ប៊ុន រិទ្ធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print