ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បានអញ្ជើញវិលត្រឡប់មកពីបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនវិញហើយនៅរសៀលថ្ងៃទី២៩ ខែមេសា នេះ

ចែករំលែក៖

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបំពេញទស្សនកិច្ចនៅជប៉ុន រយៈពេល៥ថ្ងៃនៅក្នុងប្រទេសជប៉ុន ចាប់ថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨   

   លោកបណ្ឌិត បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលជប៉ុន ក្រសួងការបរទេស ក្រសួងការពារជាតិ កងស្វ័យការពារ និងគណបក្សប្រជាធិបតេយ្យសេរី ព្រមទាំងជួបពិភាក្សាការងារជាមួយឥស្សរជន និងសមាជិកសភារបស់ជប៉ុនមួយចំនួនទៀតផងដែរ ។

នៅថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៨ លោក កាហ្សូយូគី ណាកាណេ (Kazuyuki Nakane) អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានរៀបចំអាហារពេលល្ងាចដើម្បីពិភាក្សាការងារ និងស្វាគមន៍ដំណើរមកដល់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត យ៉ាងរាក់ទាក់ស្និតស្នាល ។ ក្នុងឱកាសនោះអនុរដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមន្សរីករាយស្វាគមន៍នូវដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុនពេលនេះ និងចង់ឃើញនូវចំណងសាមគ្គីភាពកាន់តែជិតស្និតរវាងប្រទេសទាំងពីរ ។ 

នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨  លោកបណ្ឌិត ហ៊ុន ម៉ាណែត  បានចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១៨ នៅ​សភា​ជប៉ុន​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុម​សមាជិក​អន្តរ​សភា​មិត្តភាព​ជប៉ុន (IC Parliamentary Friendship Group) ដែល​ដឹកនាំ​ដោយ​លោក ហ្វ៊ូ​ជីតា យូគី​ហ៊ី​សា Yukihisa Fujita នាយក​គណៈកម្មការ​កិច្ចការបរទេស និង​ការពារជាតិ និង​លោក ស៊ីន​ហ្កូ មី​យ៉ា​កិ Shingo Miyake ប្រធាន​គណៈកម្មការ​កិច្ចការបរទេស និង​ការពារជាតិ។

ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៨  លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសំណេះសំណាល និងពិសារអាហារថ្ងៃត្រង់ជាមួយក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ (J-Mekong Parliamentary Friendship Group)ដែលដឹកនាំដោយលោក រ្យូ  ស៊ីអូណូយ៉ា (Ryu Shionoya) ដែលជាប្រធានក្រុមសមាជិកសភាមិត្តភាពជប៉ុន-មេគង្គ ក្នុងបរិយាកាសស្និទ្ធស្នាល និងរាក់ទាក់ ។ 

នៅរសៀល​ថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៨ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក បាន​បន្ត​ជួបពិភាក្សា​ការងារ​ជាមួយ​លោកនា​វី កាតស៊ូ​តូ​ស៊ី កា​វ៉ា​ណូ (Katsutoshi Kawano) នាយសេនាធិការ​ចម្រុះ នៃ​កង​ស្វ័យការពារ​ជប៉ុន លោក​ឧ​ត្ត​ម​សេនីយ៍ កុ​ហ្ស៊ី យ៉ាម៉ា​សា​គី (Koji Yamasaki) នាយសេនាធិការ​កងទ័ព​ជើងគោក នៃ​កង​ស្វ័យការពារ​ជប៉ុន ក្នុងជំនួប​ពីរ​ដាច់ដោយឡែក​ពីគ្នា​ ព្រមទាំងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន៕

...

សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print