ប្រសាសន៍សំខាន់ៗរបស់ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ខណះ អញ្ជើញ​ប្រគល់​ «វិញ្ញា​បន​បត្រ ​និង​សញ្ញាបត្រ​» ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​ និង​និស្សិត​ថ្នាក់​បរិញ្ញា​បត្រ​រង ​បរិញ្ញា​បត្រ​ និង​បរិញ្ញា​បត្រជាន់​ខ្ពស់ ​នៃសាកល​វិទ្យាល័យ​ធន​ធានមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ ប្រសាសន៍សំខាន់ៗរបស់ សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​ ខណះ អញ្ជើញ​ប្រគល់​ «វិញ្ញា​បន​បត្រ ​និង​សញ្ញាបត្រ​» ជូន​សិស្ស​ថ្នាក់​វិជ្ជាជីវៈ​ និង​និស្សិត​ថ្នាក់​បរិញ្ញា​បត្រ​រង ​បរិញ្ញា​បត្រ​ និង​បរិញ្ញា​បត្រជាន់​ខ្ពស់ ​នៃសាកល​វិទ្យាល័យ​ធន​ធានមនុស្ស​សរុប​ ១ពាន់​៩៦៣​នាក់ ​ក្នុង​នោះ​នារី​ ៨៧៣​នាក់ នៅ​ព្រឹក​ថ្ងៃទី​៣០ ​ខែ​មេសា ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។

តាម​របាយ​ការណ៍​បញ្ជាក់​ថា​ សិស្ស ​និស្សិត​ ដែល​ទទួ​លវិញ្ញា​បនប​ត្រ និង​សញ្ញាប​ត្រនេះ​ បាន​បញ្ចប់​ការ​សិក្សា​ក្នុង​ឆ្នាំ​សិក្សា២០១៥​-២០១៦​ និង​ឆ្នាំសិក្សា​២០១៦​-២០១៧​។ ក្នុង​នោះ​ក៏មាននិស្សិត​អាហារូបករណ៍ថ្នា​ក់បរិញ្ញាបត្រ​របស់​សម្ដេ​ចតេជោ​ និ​ង សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចំនួន ​២៦​នាក់ផ​ងដែ​រ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រឹះស្ថានសិក្សាទាំងអស់បង្កើតសាលា ឬផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមិនត្រូវបោះបង់សិស្សណាម្នាក់ចោលឡើយ….!!! ថ្នាក់វិជ្ជាជីវៈមានសារសំខាន់ណា់នៅតាមអង្គភាពអាជីវកម្មនានា។

សម្តេចតេជោ ហ៊ុន សែន៖ ស្ថានភាពនៅកូរ៉េ គឺជារឿងល្អបំផុតហើយ សម្រាប់បងប្អូនកូរ៉េទាំងពីរ ប្រទេសនៅក្នុងតំបន់ ​និងពិភពលោក។
ស្ថានភាពល្អនៅកូរ៉ គឺជាភាពចាំបាច់ ខណៈដែលកន្លងមកមានការអំពាវនាវឱ្យជម្រៀសពលករខ្មែរពីកូរ៉េខាងត្បូងមកកម្ពុជាវិញ ខ្លាចមានសង្គ្រៀមនុយក្លេអ៊ែររវាងបងប្អូនកូរ៉េទាំងពីរ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីស្ថានការនៅលើពិភពលោក ក្នុងនោះស្ថានភាពល្អប្រសើរនៅកូរ៉េ ,ភាពតានតឹងនៅអឺរ៉ុប(ការបណ្តេញអ្នកកាទូតរុស្ស៊ី ចេញពីអង់គ្លេស) និងការវាយប្រហារនៅស៊ីរី។

សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានគ្មានបងតូចបងធំទេ,អាស៊ានគោរពឱ្យតម្លៃគ្នាដោយមិនគិតថា ប្រទេសនោះតូច ធំ មាន ក្រ ប្រជាជនតិច ឬច្រើនឡើយ។ មានអាមួយក្រុមនោះចេះតែលើកឡើងថា «អាស៊ាន ឬសភាអាស៊ានថ្កោលទោសកម្ពុជា»….ស្គាល់អាស៊ានឱ្យច្បាស់បន្តិចទៅអាពៅ….!!!​អាស៊ានដែលគេថានោះគ្រាន់តែជាក្រុមប្រឆាំងមួយក្តាប់តូច ដែលមិនមានជាជំហររបស់រដ្ឋាភិបាលប្រទេសនីមួយៗឡើយ ដែលគេហៅថា «ក្រុមជើងកាង»។

សម្តេចតេជោ ហ៊ុន សែន៖ មិនដឹងជាឆ្កួតលប់អីទេ ឱ្យតែមានគេបង្កើតបក្សថ្មីដឹងតែជាអាយ៉ងរបស់ ហ៊ុន សែន ហើយ។ គេបង្កើតបក្សថ្មីដោយសារតែគេមានគោលនយោបាយខុសពីគណបក្សប្រជាជនកម្ពុជា បើដូចគ្នាគេមិនបង្កើតបក្សថ្មីឡើយ គេមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាហើយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print