សាលាខណ្ឌដូនពេញ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅវត្តវិមានតេជះ ហៅវត្តស្រះចក

ចែករំលែក៖

ភ្នំពេញ៖ លោក ហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌដូនពេញ និង លោក សុខ ពេញវុធ  អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ភរិយា  បានអញ្ជេីញដឹកនាំមន្ត្រីរាជការក្រោមឱវាទសាលាខណ្ឌដូនពេញ និងប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ ចូលរួមក្នុងពិធីបុណ្យវិសាខបូជា នៅវត្តវិមានតេជះ ហៅវត្តស្រះចក និងដង្ហែ វិសាខបូជាចេញពីវត្តវិមានតេជះ ហៅវត្តស្រះចក ក្រោមការដឹកនាំរបស់សម្តេច ព្រះឧត្តមចរិយាបណ្ឌិត ឈឹង ប៊ុនឈា ព្រះចៅអធិកាវត្ត ។
ក្បួនវិសាខបូជាបានដង្ហែចេញពីវត្តស្រះចក តាមបណ្តោយផ្លូវលេខ៦៣ ឆ្ពោះទៅជុំវិញរមណីដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ
រួចត្រឡបចូលក្នុងវត្តស្រះចកវិញ កាលពីវេលាម៉ោង ២និង០០នាទី  រសៀលថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ ។
ពិធីបុណ្យវិសាខបូជានេះត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីរំលឹកដល់ថ្ងៃដែលព្រះបរមសម្ភោធិញ្ញាណ ទ្រង់៖
   ១-ប្រសូត្រចាកឧទរមាតា
   ២-ត្រាស់ដឹង
   ៣-ចូលបរិនិព្វាន ៕ស តារា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print