ភ្នំពេញ៖ បុរសម្នាក់មិនទាន់ដល់ថ្ងៃចូលរោងការផងនោះ បានដេកស្លាប់ក្នុងបន្ទប់ផ្ទះសំអាងការ ហេង ឡាយ ដោយសារតែខ្យល់គរហូតគាំងបេះដូង ។
ហេតុការណ៍ខាងលេីនេះ បានកើតឡើងកាលពីវេលាម៉ោង០៧ព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំនុចផ្ទះលេខ២៥៦ ផ្លូវម៉ៅសេទុង ក្រុម៤៥ ភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ភ្លី យ៉ារី ភេទប្រុស ២០ឆ្នាំ មុខរបរ រៀនកាត់តរូបភាព ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ភូមិពកឬស្សីក្រោម ឃុំពកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
តាមប្រភពពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុនៅថ្ងៃទី០៩ ខែវិច្ឆិកាឆ្នាំ២០១៥ ជនរងគ្រោះរៀនកាត់តរូបភាពនៅទីតាំងហាងផ្តិតរូបហេងឡាយដែលជាកន្លែងជនរងគ្រោះស្នាក់នៅកំឡុងពេលរៀនសូត្រជាធម្មតាដូចសព្វដង ហើយនៅយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆាំ២០១៥ ជនរងគ្រោះចូលគេងជាធម្មតាដោយមិនបាន ផឹកស្រាអ្វីនោះទេ លុះដល់ម៉ោង០៧និង០០នាព្រឹកថ្ងៃទី១០ ទើបកូនស្រីម្ចាស់ផ្ទះដែលជាគូរដណ្តឹងនឹងគ្នាឆ្ងល់ហេតុអ្វីបានជាគេងយូរម្លេះទើបដើរទៅមុខនៅបន្ទប់ហៅជាច្រើនម៉ាត់នៅតែមិនបើកក៍បានរុញទ្វារចូលស្រាប់តែ
ឃើញជនសង្ស័យដេកស្លាប់បាត់ទៅហើយទើបរាយការណ៍ជូនសមត្ថកិច្ចមកជួយអន្តរាគមន៍។
ក្រោយពីប៉ូលិសធ្វើកោសល្យវិច្ឆ័យរួច ករណីនេះជនរងគ្រោះស្លាប់ដោយសារគាំងបេះដូងពិតប្រាកដមែន ។ បច្ចុប្បន្នសាកសពត្រូវក្រុមគ្រួសារ
មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
...
ដោយ៖ ស ដារ៉ា