រថយន្ត៣គ្រឿងនិងម៉ូតូ១គ្រឿងបុកគ្នាបណ្តាលអោយអ្នកបើកបរម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចររវៀងរថយន្តនិងម៉ូតូបុកគ្នា។ គោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីព្រឹកថ្ងៃ ចន្ទ ១ រោច ខែ ជេស្ឋ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែ មេសា ឆ្នាំ ២០១៨ នៅចំណុចផ្លូវភ្នំពេញហាណូយ(១០១៩) កែងនិងផ្លូវបេតុងចូលទៅមណ្ឌលកែប្រែគ្រឿងញៀនឱកាសខ្ញុំ ស្ថិតក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ប្រភពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតគេឃើញមានរថយន្ត២គ្រឿងបើកមុខក្រោយគ្នាក្នុងទិស ដៅពីត្បូងទៅជើងដោយមួយគ្រឿងម៉ាកហាយឡែនឌ័រនិងមួយគ្រឿងទៀតម៉ាកបាឡែនដោយរថយន្តហាយឡែនឌ័របើកពីមុខលុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តហាយឡែនឌ័របានបត់ឆ្វេងពេលនោះស្រាប់តែមានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅបើកបរដោយបុរសម្នាក់ក្នុងទិសដៅពីជើងទៅត្បូងជាន់ហ្វាំងមិនទាន់ក៍ជ្រុលទៅបុកនិងរថយន្តហាយឡែនឌ័របណ្តាលអោយដួលរងរបួសធ្ងន់ពេលនោះក៍មានរថយន្ត១គ្រឿងទៀតម៉ាក FUSO ជាប្រភេទរថយន្តក្រឡុកសុីម៉ងតិ៍បានបើកមកពីជើងទៅត្បូងឃើញដូចនោះអ្នកបើកបរបានបួងចង្កូតគេចនិងរថយន្តនិងម៉ូតូនោះហើយបានទៅឡើងទៅសួនច្បានពុះចែកទ្រូងផ្លូវទៅបុកនិងបង្គោលភ្លើងធ្វើអោយបង្គោលភ្លើងនោះបាក់ទៅត្រូវនិងរថយន្តបាឡែនបណ្តាលអោយបែកកញ្ចក់ផ្នែកខាងកក្រោយបន្ថែមទៀត។ក្រោយមកនគរបាលផ្នែកចរាចរខណ្ឌសែនសុខបានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងប្រគល់រថយន្តទាំង៣គ្រឿងនិងម៉ូតូអោយទៅនគរបាលការិយាល័យចរាចររាជធានីភ្នំពេញដើម្បីដោះស្រាយនៅពេលក្រោយ។ចំណែកអ្នកបើកបរម៉ូតូត្រូវបានរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗផងដែ។

សូមបញ្ជាក់ថា រថយន្តទាំង៣គ្រឿងដែលជួបគ្រោះថ្នាក់ចរាចរនិងរងការខូចខាតនោះមាន១/ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AJ6661បើកបរក្នុងទិសដៅពីត្បូងទៅជើងដល់ចំណុចកើតហេតុអ្នកបើបរបត់ឆ្វេង។ទី២រថយន្តម៉ាកកាម៉ារីបាឡែនព័ណសពាក់ស្លាកលេខភ្នំពេញ2AB9190 បើកបរពីក្រោយរថយន្តហាយឡែនឌ័រ(ត្បូងជើង)។និងទី៣រថយន្តម៉ាកFUSOព័ណសជាប្រភេទរថយន្តក្រឡុកសុីម៉ងតិ៍ពាក់ស្លាកលេខភ្នំពេញ5A1352បើកបរក្នុងទិសដៅពីជើងទៅត្បូង។ចំណែកម៉ូតូជនរងគ្រោះម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៦ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1FL4968បើកបរពីជើងទៅត្បូងពីមុខរថយន្តក្រឡុកសុីម៉ងតិ៍ទៅបុករថយន្តហាយឡែនឌ័រ។

នគរបាលចរាចរដែលចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងបានអោយដឹងថាមូលហេតុដែលនាំអោយកើតមានគ្រោះថ្នាក់ចរាចរបែបនេះដោយសារតែអ្នកបើកបរខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នរថយន្តទាំង៣គ្រឿងរួមនិងម៉ូតូ១គ្រឿងកំពង់រក្សារទុកនៅការិយាល័យនគបាលចរាចររាជធានីភ្នំពេញ រងម្ចាស់ទៅដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print