ជនភៀសខ្លួនរាប់រយនាក់ នៅអាមេរិកកណ្តាល បានធ្វើដំណើរ ប្រជ្រៀតគ្នា នៅលើរថយន្ត ក្រុងទៅកាន់ព្រំដែន អាមេរិក កាលពីថ្ងៃទី២៩ខែមេសា ដើម្បីសុំភៀសខ្លួនចូលក្នុងទឹកដីអាមេរិក បានក្លាយជាឧបស័គ្គយ៉ាងធំ សម្រាប់រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាលត្រាំ ។
ជនភៀសខ្លួន ជិត ២០០នាក់ បានសម្រេច បានសម្រេច ទៅកាន់ព្រំដែន San Diego សុំភៀសខ្លួន ។ ជនភៀសខ្លួនទាំងនោះ មិនអាច ស្នាក់នៅទីនោះបានឡើយ ចំណែកស្ត្រីនិងកុមារ ត្រូវបានផ្តល់អាទិភាព ចំណែកអ្នកផ្សេងទៀត រងចាំថ្ងៃផ្សេង។
ក្រុមជនភៀសខ្លួនអាមេរិកកណ្តាល កំពុងតែ សាកល្បងនៅនយោបាយតឹងតែងនៅព្រំដែនជាប់មិចស៊ីកូរបស់រដ្ឋាភិបាលដូណាលត្រាំ ។ កន្លងមក លោកត្រាំ និងគណរដ្ឋមន្ត្រី បានតាមដានយ៉ាងយកចិត្តទុកដាក់នៅក្រុមជនភៀសខ្លួនអាមេរិកកណ្តាល ។ រដ្ឋាភិបាលអាមេរិក និងមានប្រតិកម្ម យ៉ាងឆាប់បំផុត ទៅលើបញ្ហាខាងលើ។
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អាមេរិកលោក Jeff Sessions បានចាត់ទុករថយន្តក្រុងភៀសខ្លួនខាងលើកំពុងបង្ករឲ្យច្បាប់អាមេរិក ត្រូវ ចុះខ្សោយ ក្រសួងយុត្តិធម៌និង បញ្ជូនក្រុមរដ្ឋអាជ្ញាធម៍ទៅកាន់ព្រំដែនដោះស្រាយបញ្ហាខាងលើ។
ចំណែករដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក លោកស្រី Kirstjen Nielsen បានបញ្ជាក់ថា លិខិតសុំភៀសខ្លួន និងត្រូវដោះស្រាយ ប្រកបដោយប្រសិទ្ធិភាពនិងឆាប់បំផុត ។ ប៉ុន្តែ អ្នកដែលផ្តល់ព័ត៌មានមិនពិតនោះនឹងត្រូវផាកពិន័យ៕
ដោយ៖ មែវ សាធី