រថយន្ត២គ្រឿងបុកគ្នា​ផ្លូវជាតិលេខ៦A របួស​ធ្ងន់​ស្រាល​ពីរនាក់

ចែករំលែក៖

សៀមរាប៖ រថយន្ត២បុកគ្នាបណ្ដាលអោយខូចខាត់រថយន្ដទាំងសងខាង និងស្លាប់មនុស្សម្នាក់និងរបួសស្រាលម្នាក់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងចំណុចលើផ្លូវជាតិលេខ៦A នៅវេលាម៉ោង៤និង៤០នាទី ព្រឹក ថ្ងៃអាទិត្យ១៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កព-ស២៥៦១ត្រូវថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ៣៥០-៣៥១ ក្នុងភូមិផ្លាំង ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាលស្រុកពួកដែលបានប្រាប់ឱ្យដឹងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៩ខែមេសាឆ្នាំ២០១៨នេះថា៖បន្ទាប់ពីកើតហេតុមានពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានក្នុងករណីរថយន្តបុកគ្នាជាមួយរថយន្តបណ្តាលឱ្យមានមនុស្សស្លាប់ និង របួស ខណៈពេលនោះ លោកក៏បានបញ្ជាឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលចរាចរណ៍ កុំឱ្យមានការកករស្ទះចរាចរណ៍នៅលើដងផ្លូវ។

លោកបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ឈ្មោះគិម វ៉ាន់ថា ភេទប្រុស អាយុ៣៦ឆ្នាំ (ស្លាប់)មានទីនៅភូមិគោកស្វាយ ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបររថយន្តម៉ាកលុចស៊ីស RX300 ព៌ណស្ក ពាក់ផ្លាកលេខ បន្ទាយមានជ័យ2A9455 បានដឹកអ្នករួមដំណើរ ឈ្មោះ សាន ផានិត ភេទប្រុសអាយុ១៨ឆ្នាំ របួសស្រាល(ត្រូវជាក្មួយ)រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បើកបរបញ្ច្រាស់ទិសគ្នា ទិសដៅពីកើតទៅលិច បានបុកជាមួយរថយន្តម៉ាកហ្វុយ សូ ព៌ណ ផ្ទៃមេឃ ពាក់ផ្លាកលេខតាកែវ 3A 1948 បើក​បរដោយជនមិនស្គាល់អត្តសញ្ញាណ(បានរត់គេចខ្លួនបាត់) បើកបរទិសដៅពី លិច ទៅកើត។

ក្នុងករណីនេះបណ្តាលឱ្យខូចខាតរថយន្ត ទាំង២គ្រឿងធ្ងន់ មូលហេតុ អ្នកបើកបររថយន្តម៉ាកលុចស៊ីសRx300 បើកបរក្នុងល្បឿនលឿនហួសកំណត់។ក្រោយពេលកើតហេតុកម្លាំងជំនាញបានពិនិត្យនិងវាស់វែង រួចយករថយន្តទាំង២គ្រឿង ឡើងមកលើ។

បច្ចុប្បន្នសាកសព ជនរងគ្រោះ ត្រូវបានកម្លាំងជំនាញប្រគល់ ជូនក្រុមគ្រួរសារយកទៅធ្វើបុណ្យតាមប្រពីណី។ចំណែក រថយន្ត ទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ប៊ុន​រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print