នគរបាលត្រៀមបញ្ជូន កូនតិរិច្ឆានយកព្រនង់វាយឪពុកចុង កំពុងសូត្រធម៍ធ្លាយខួរស្លាប់នៅលើផ្ទះ ទៅតុលាការនៅរសៀសនេះ

ចែករំលែក៖

កណ្តាល៖នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការរដ្ឋាននគរបាលខេត្តកណ្តាល កំពុងត្រៀមបញ្ជូន កូនតិរិច្ឆាន ចិត្តសាហាវព្រៃផ្សៃម្នាក់ បានយកព្រនង់ឡើងទៅលើផ្ទះ វាយសំពងឪពុកចុង កំពុងសូត្រធម៍ បែកក្បាលចេញខួរ ស្លាប់ក្នុងថ្លុកឈាម គួរអោយអានិច្ចារ ទៅសាលាដំបូងខេត្តកណ្តាល នៅរសៀលនេះ។

នគរបាលស្រុកល្វាឯមបានអោយដឹងថា ជនរងគ្រោះឈ្មោះ
សែ កាំង ភេទប្រុស អាយុ៧៥ឆ្នាំ ជនជាតិវៀតណាម
មុខរបរកសិករ មានទីលំនៅភូមិ ជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។ ជនសង្ស័យ ០១ នាក់
ឈ្មោះ គង់ សំអឿន ហៅកៃ ភេទប្រុស អាយុ៤២ ឆ្នាំជាតិ ខ្មែរមុខរបរ កសិករ មានទីលំនៅភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯមខេត្តកណ្តាល។

វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះសែ កាំង ភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។

សាក្សីបានអោយដឹងថា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះសែ កាំង ភូមិជ្រោយជ្រែ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល មុនពេលកេីតហេតុជនសង្ស័យនៅផ្ទះរបស់ខ្លួន ដែលនៅទល់មុខផ្ទះជនរងគ្រោះ (ជាឪពុកចុង) វេលាម៉ោង៥ ជាងល្ងាចឈ្មោះ គង់ សំអឿន ហៅ កៃ បានដេីរចេញពីផ្ទះ​កាន់ឈេីជ្រុង ប្រវែង កន្លះម៉ែត្រសំដៅមកឡេីងលេីផ្ទះឪពុកចុងភ្លាមនោះឈ្មោះយ៉ាយ ចាន់រ៉ា ភេទ ស្រី ត្រូវកូនបង្កេីតរបស់អ្នករងគ្រោះ បានស្រែកពីខាងក្រោមផ្ទះថាៈ ពុកអេីយ អាអឿនកាន់ព្រនង់ឡេីងទៅលេីផ្ទះហេីយ គាត់បានឆ្លេីយមកវិញថា:អេី មានការអី ពេលនោះគាត់កំពុងសូត្រធ៌មនៅលេីផ្ទះ ។ជាមួយនិងពេលបន្ទាន់គ្នា ឈ្មោះចាន់រ៉ា បានរត់ឡេីងតាមក្រោយជនសង្ស័យ បានឃេីញជនសង្ស័យកំពុង វាយឪពុកខ្លួនបែកក្បាលធ្លាយ ខួរ ស្លាប់បាត់ទៅ
ហេីយ។   ហេីយបាន ស្រែកហៅឲអ្នកជិតខាងជួយ។

ក្រោយពីបានវាយអ្នករងគ្រោះដែលត្រូវជាឪពុកចុង រួច ជនសង្ស័ុយបានចុះពីលេីផ្ទះ មានកាន់ព្រនុង រួចទៅអង្គុយនៅផ្ទះរបស់ខ្លួនវិញ។ករណីនេះកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍នគរបាលរដ្ឋបាល សំបួរ ដេីម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print