ខេត្តកំពង់ធំ៖ គ្រាប់កាំភ្លើង២គ្រាប់បានផ្ទុះឡើងកណ្ដាលរោងការ បង្កឲ្យមានការភ័យ ខ្លាចកាលពីវេលាម៉ោង៤និង៣០នាទីរសៀលនៅថ្ងៃទី៨ ខែវិច្ឆកា ឆ្នាំ២០១៥ នៅភូមិសំបួរ ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ។
ខ្មាន់កាំភ្លើងដែលបំផ្ទុះឡើងក្នុងរោងការនេះឈ្មោះលោក តាប់ សារ៉ាន់ នាយរងប៉ុស្តិ៍ នគរបាលរដ្ឋបាល ឃុំពពកស្រុកស្ទោងដែលត្រូវបានគេស្គាល់ថាជាជើងខ្លាំងធ្លាប់ជំរិតយកលុយពីបទល្មើសព្រៃឈើដឹកតាមរទេះគោក្របីនិងគោយន្ត។
យោងតាមប្រភពព័ត៌មានពីម្ចាស់រោងការនិងសក្សីនៅកន្លែងកើតហេតុនោះបាននិយាយឲ្យដឹងថា លោកនាយរងប៉ុស្តិ៍រូបនេះ បានផ្ទុះហឹង្សាបាញ់កាំភ្លើងមិនតុល្យភាពទៅនឹងព្រឹត្តការណ៍ ហើយមិនគិតដល់ការភ័យខ្លាច និងការភ្ញាក់ផ្អើល ជាពិសេសភ្ញៀវក្នុងរោងការរបស់គាត់។
ប្រភពនេះបានបញ្ជក់ថាផ្ដើមឲ្យមានការឈានដល់ការបាញ់បោះនេះឡើងដោយសាតែលោកនាយរងប៉ុស្តិរូបនេះ បានគំរាមក្មេងៗកំពុងញាំអាហារក្នុងពិធិនេះ និងមិនឲ្យសើច ហ៊ោកញ្ចៀវ ប៉ុន្តែក្មេងៗឆ្លើយថា ខ្ញុំគ្រាន់តែផឹកហ៊ោលេងបន្តិចបន្ទួចទេតើ!។ នៅពេលនោះលោកនាយរងប៉ុស្តិ៍បានបាញ់គំរាម២គ្រាប់បណ្តាលឲ្យភ្ញៀវរត់ជាន់ជើងគ្នាផ្អើលពេញរោងការតែម្ដង។
ប្រជាពលរដ្ឋបានចាត់ទុកថា ការបំផ្ទុះគ្រាប់កាំភ្លើងនេះមិនមែនជាការពាក់ព័ន្ធទៅនឹងការពារសណ្ដាប់ធ្នាប់និងសន្តិសុខសង្គមនោះទេ គឺជាការស្រវឹងនិងបាញ់គម្រាមឲ្យគេស្គាល់ពីអំណាចរបស់ខ្លួនតែប៉ុណ្ណោះ។
ករណីបាញ់នៅក្នុងរោងការរបស់លោក ដា មុំាព្រោះតែការទាស់សំដី ជាមួយក្មេងៗដែលកំពុងរាំលេងក្នុងពិធីការ ដែលហាមកុំឲ្យហោកញ្ច្រៀវខ្លាំងពេក ហើយអ្នកទាំងនោះក៍បានឆ្លើយថាបើស្រវឹងហើយកុំមាត់ ។ រំពេចនោះលោក តាបសារ៉ាន់ ដែលបានចូលរួមក្នុងពិធីការនោះដែរ ក៍បានដកកាំភ្លើងខ្លីអាកា៥៤ បាញ់ឡើងលើចំនួន២គ្រាប់ ហើយគំរាមក្មេងៗដែលរាំនៅទីនោះមិនបានស្តាប់ពាក្យដែលគេប្រាប់ថាកុំ ហ៊ោ រាំក៏រាំទៅ។
គួរបញ្ជាក់ថា លោក តាប់ សា រ៉ាន់ ដែលទើបតែប្រកាសឡើងជានាយរងប៉ុស្តិ៍ បានកន្លះខែទេ ហើយពីមុនធ្លាប់មានរឿងជំរិតទារប្រាក់ពីអ្នករទេះដឹកឈើ ក្នុងមួយរទេះ២០ម៉ឺនរៀល ត្រូវថ្នាក់លើដកមកបញ្ឈរជើងនៅអធិការស្រុកម្តងរួចហើយ ។ ប្រជាពលរដ្ឋរងនិងចាំមើលថាតើករណីបាញ់បោះខាងលើនេះ តើលោកអធិការយ៉ង់សំនិងលោក ជូ គឹម អាន ស្នងការនគបាលខេត្តកំពង់ធំ មានចំណាត់ការយ៉ាងណា?
លោក យង់ សំ អធិការស្រុកស្ទោងបានអះអាងថា នៅថ្ងៃកើតហេតុក្មេងស្ទាវ២ក្រុមផឹកស៊ីក្នុងរោងការ ហើយបង្កជម្លោះពេលនោះលោកនាយរងប៉ុស្តិ៍ទៅឃាត់ តែពួកគេមិនស្តាប់ទើបលោកនាយរងប៉ុស្តិ៍ផ្ទុះអាវុធ២គ្រាប់ដើម្បីបំបែកហ្វូងពួកគេតែម្តងទៅ ៕
ដោយ៖ ហេង នរិន្ទ្រ