អង្គការ​WWF​ប្រារ​ព្វ​ទិវា​សត្វ​ផ្សោត​ពិភពលោក​ដើម្បី​ការពារ​សត្វ​ផ្សោត​អ៊ី​វ៉ា​ឌី​ទន្លេមេគង្គ​ដែល​កំពុង​ប្រឈម​និង​ការ​ជិត​ផុត​ពូជ

ចែករំលែក៖

​ខេត្តក្រចេះ​៖​ ដើម្បី​ការពារ​សត្វ​ផ្សោត​អ៊ី​វ៉ា​ឌី​ទន្លេមេគង្គ​ ដែល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ អង្គការ​ WWF​ បាន​ប្រារ​ព្វ​ទិវា​សត្វ​ផ្សោត​ពិភពលោក​ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​ ព្រោះ​សត្វ​ផ្សោត​អ៊ី​វ៉ា​ឌី​ទន្លេមេគង្គ​ គឺជា​រតនសម្បត្តិ​ធម្មជាតិ​មានជីវិត​ដ៏​ពិសិដ្ឋ​ គឺជា​ប្រភព​ធនធាន​ដ៏​សំខាន់​ សម្រាប់​ការ​បង្កើន​ជីវភាព​គ្រួសារ​ និង​សហគមន៍​មូលដ្ឋាន​ ជា​ពិសេស​សម្រាប់​បម្រើ​វិស័យ​អេកូ​ទេសចរណ៍​។​ ហើយ​បច្ចុប្បន្ន​នេះ​ ប្រភេទ​សត្វ​ផ្សោត​ទឹកសាប​ដ៏​កម្រ​នេះ​ កំពុង​ប្រឈម​ ទៅ​និង​ការ​ផុត​ពូជ​ដោយសារ​សកម្មភាព​នេសាទ​ក្នុង​ដែន​អភិរក្ស​ និង​ការ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សាង​ហុង​។

IMG_0970

នេះ​ជា​ប្រសាសន៍​ លោក​ អេ​ង​ ជា​សាន​ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​ ក្នុង​ពិធី​ប្រារ​ព្វ​ទិវា​សត្វ​ផ្សោត​ពិភពលោក​ កាលពី​ព្រឹក​ថ្ងៃ​ទី​១០​ខែវិច្ឆិកា​ នៅ​ក្រុង​ក្រចេះ​ ខេត្តក្រចេះ​ ហើយ​ក៏​មានការ​ដង្ហែ​ក្បួន​ដោយ​ថ្មើរជើង​ នៅ​ជុំវិញ​ទីប្រជុំជន​ក្រុង​ក្រចេះ​ ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ពលរដ្ឋ​ត្រូវ​ចូលរួម​ថែរក្សា​ និង​ស្វែង​យល់​ពី​គុណ​តម្លៃ​សត្វ​ផ្សោត​អ៊ី​វ៉ា​ឌី​ទន្លេមេគង្គ​នេះ​។​

​លោក​ អេ​ង​ ជា​សាន​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ កាលពី​បី​ឬ​បួន​ទស្ស​វត្ស​កន្លង​ទៅ​ សត្វ​ផ្សោត​ទន្លេមេគង្គ​រាប់រយ​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្ទើរ​គ្រប់​ទីកន្លែង​ នៅ​តាម​បណ្តោយ​ទន្លេមេគង្គ​ដៃ​ទាំង​បី​របស់​វា​ (​សេ​កុង​,​សេ​សាន​ ,​និង​ស្រែ​ពក​)​ និង​ក្នុង​បឹង​ទន្លេសាប​។​ តែ​បច្ចុប្បន្ន​នេះ​ចំនួន​សរុប​របស់​វា​ មាន​ប្រមាណ​តិច​ជាង​១​រយ​ក្បាល​ ហើយ​ដែន​ជម្រក​របស់​វា​មាន​តែ​នៅ​ប៉ែក​ខាងលើ​ទន្លេមេគង្គ​នៅ​ចន្លោះ​ទីរួមខេត្ត​ក្រចេះ​ និង​ព្រំប្រទល់​កម្ពុជា​,​ឡាវ​ ក្នុង​ខេត្តស្ទឹងត្រែង​តែ​ប៉ុណ្ណោះ​។​

​យោង​តាម​របាយ​ការ​ របស់​អង្គការ​ WWF​ បាន​បង្ហាញ​ថា​មាន​សត្វ​ផ្សោត​ទឹកសាប​ជា​ច្រើន​ក្បាល់​ ត្រូវ​ងាប់​ជា​បន្តបន្ទាប់​ ក្ន​ង​នោះ​នៅ​ច​ន្លះ​ពី​ឆ្នាំ​២០១២​ដល់​ឆ្នាំ​២០១៥​នេះ​ គឺ​មាន​សត្វ​ផ្សោត​ចំនួន​២៥​ក្បាល់​ត្រូវ​បាន​ស្លាប់​ ក្នុង​នោះ​មាន​មេ​បី​ក្បាល់​ និង​កូន​ពីរ​ក្បាល​ ហើយ​ការ​ស្លាប់​របស់​សត្វ​ផ្សោត​នេះ​ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ គឺ​ស្លាប់​ដោយសារ​ជាប់​រុំ​មង​ របស់​អ្នកនេសាទ​ខុសច្បាប់​ នៅ​ក្នុង​ដែន​អភិរក្ស​។​ ហើយ​បច្ចុប្បន្ន​នេះ​គឺ​មាន​សត្វ​ផ្សោត​ចំនួន​៨០​ក្បាល​ កំពុង​រស់នៅ​ ចាប់ពី​អន្លង់​ផ្សោត​កាំ​ពី​ ក្នុងស្រុក​ចិត្រ​បុរី​ រហូត​ដល់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​ ។​

​បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ ឈិ​ត​ សំអាត​ នាយក​អង្គការ​ WWF​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ បច្ចុប្បន្ន​នេះ​យើង​មានការ​ព្រួយ​បារ​ម្ម​ទៅ​លើ​ជោគវាសនា​នៃ​ការ​ផុត​ពូជ​ របស់​ប្រភេទ​សត្វ​ផ្សោត​ទឹកសាប​ទន្លេមេគង្គ​ អ៊ី​វ៉ា​ឌី​ ដែល​កំពុង​ប្រឈម​ទៅ​និង​ការ​គំរាមកំហែង​យ៉ាងធ្ងន់ធ្ងរ​ពី​សកម្មភាព​ការ​នេសាទ​ខុសច្បាប់​ ការ​កាប់​ព្រៃ​លិច​ទឹក​ ការ​ប្រើប្រាស់​មង​នៅ​តាម​ទីជម្រក​សត្វ​ផ្សោត​កំពុង​រស់នៅ​ ជា​ពិសេស​ការ​សាងសង់​សំណង​ទំនប់​វា​រី​អគ្គិសនី​ដ​ន​សា​ហុង​នៃ​ប្រទេស​ឡាវ​។​

​លោក​បន្ត​ថា​ គម្រោង​សាងសង់​ទ​នប់​វា​រី​អគ្គិសនី​ ដ​ន​សា​ហុង​ ដែល​ស្ថិត​នៅ​ចំងាយ​ប្រមាណ​ ២​គីឡូម៉ែត្រ​ ពី​ព្រំដែន​កម្ពុជា​,​ឡាវ​ បើ​ទំនប់​នេះ​សាងសង់​ឡើង​នោះ​ វា​និង​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សត្វ​ផ្សោត​ កា​រប​ម្លា​ស់​ទី​របស់​ត្រី​ និង​ជីវ​ជម្រុះ​របស់​ប្រ​ព​ន្ឋ​ទន្លេសាប​នេះ​ទាំងមូល​។​ ក្នុង​តំណាក់កាល​សាងសង់​ នឹង​មានការ​បំផ្ទុះ​ថ្ម​រាប់​លាន​តោន​ ដែក​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សត្វ​ផ្សោត​៤​ក្បាល​ នៅ​អន្លង់​ឈើទាល​ និង​ប៉ះពាល់​ដល់​សត្វ​ផ្សោត​ផ្សេងៗ​ទៀត​ ។​

​ជាមួយ​គ្នា​នោះ​ លោក​ ឈិ​ត​ សំអាត​ នាយក​អង្គការ​ WWF​ ប្រចាំ​ប្រទេស​កម្ពុជា​ ក៏​បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ប្រទេស​ឡាវ​ និង​ក្រុមហ៊ុនមេ​ហ្គា​ហ្វឺ​ស​ របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ផ្អាក​ការ​សាងសង់​ រង​ចាំ​រហូត​ដល់​មានការ​សិក្សា​ច្បាស់លាស់​ អំពី​ជីវចម្រុះ​របស់​ទន្លេ​ ដោយ​មានការ​ពិគ្រោះ​យោបល់​ពេញលេញ​ ពី​សហគមន៍​ប៉ះពាល់​ និង​ពិចារណា​បញ្ហា​ឆ្លង​ដែន​ជា​មុន​៕​

IMG_0977IMG_0959IMG_0954IMG_0982

...

ដោយ៖ កោះ​ទ្រុង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print