បញ្ចប់ការប្រកួត និងរក​​ឃើញម្ចា​​ស់​ជ័​យ​លា​​ភីស​ម្រស់​​ឯក​វា​យ​​នភ​ណ្ឌ​ឆ្នាំ​២​០១៨

ចែករំលែក៖

ភ្នំពេញ៖ កម្មវិធីប្រកួតជ្រើសរើសស្រីស្រស់ប្រុស្អាតបម្រើការងារនៅរោងចក្រគឺកម្មវិធី”សម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨” បានបញ្ចប់និងរកឃើញម្ចាស់ជ័លាភីហើយកាលពីរាត្រីថ្ងៃទី០១ខែឧសភាឆ្នាំ០១៨នេះហើយន្ទាប់ពីឆ្លងកាត់ការប្រកួតអស់ជាច្រើខែ។កម្មវិធីនេះត្រូវបានរៀបចំធ្វើឡើងនៅក្នុងបរិវេនមហោស្រពកោះពេជ្រ ក្រោមវត្តមានចូលរួមពីសំណាក់លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហ៊ុន ម៉ានី ប្រធានហភាពសហព័ន្ធយុវជនកម្ពុជា  សិល្បកសិល្បការិនី តំណាងរោងចក្រសហគ្រាសកម្មក​រនិយោជិរាប់ពាន់នាក់ចូរួម។

បេក្ខជនដែលមានកាសចូលរួមប្រកួតមកដល់វគ្គផ្តាច់ព្រ័ត្រនេះមានចំនួន៣២នាក់ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនខែ និងក្រោមវត្តមានចូលរួមពីសំណាក់កម្មករកម្មការិនីរាប់ពាន់នាក់។ បើកកម្មវិធីប្រកួជាមួយនឹងការបង្ហាញម៉ូតសម្លៀកបំពាក់ប្រពៃណីតាមទម្រង់មង្គលការពីសំណាក់បេក្ខជទាំង៣២រូប។ ការបង្ហាខ្លួនរបស់បេក្ខជន បេក្ខនារីក្នុងសម្លៀកបំពាក់រាត្រីសមោសរ ដែលទទួលការឧបត្ថម្ភពីហាងកាត់ដេរសម្លៀកបំពាក់ បូរ៉ានិច។ ក្រោមការដាក់ពិន្ទុពីគណកម្មការយ៉ាស្វិតស្វាញកម្មវិធីបានស្វែងរកឃើញម្ចាស់ជ័យលាភី ដែលជ័យលាភីលេខមួយផ្នែកនារីបានទៅលើបេក្ខនារីពាក់ស្លាកលេខ៣ ដែលជាបេក្ខនារី ញឿន ស៊ូរិកញ្ញា អាយុ៨ឆ្នាំមកពីមណ្ឌលរាធានីភ្នំពេញ។បច្ចុប្បន្ននាងបម្រើការងារនៅរោងចក្រកាត់ដេរហ៊ីរ៉ូតា។ លេខ២បានទៅលើបេក្ខនារីពាក់ស្លាកលេខ៧ ឈ្មោះប៊ិន អ៊័ន អាយុ២០ឆ្នាំ ម​​កពីមណ្ឌលខេត្តព្រះសីហនុ និងកំពុងបម្រើការងារផ្នែQC នៅរោងចក្រផលិតសម្លៀកបំពាក់ មេនអ៊ូហ្គាមេន ។ ខណៈដែលចំណាត់ថ្នាក់លេខ៣បានទៅលើបេក្ខនារីពាក់ស្លាកលេខ១២ គឺកញ្ញា ហុក ណាគ្រី មានអាយុ២១ឆ្នាំមកពីមណ្ឌខេត្តបន្ទាយមានជ័យ ដែលបច្ចុប្បន្នបម្រើការងារផ្នែកដេ​រនៅរោងច​​ក្រផលិតសម្លៀកបំពាក់SP Brother Sisophon

ជាមួយគ្នានេះដែកម្មវិធីក៏បានស្វែងរកឃើញម្ចាស់ជ័យលាភីផ្នែកបុរសដែលជ័យលាភីលេ១បានទៅលើបេក្ខជពាក់ស្លាកលេ៨មានឈ្មោះថា ឌិន សិត អាយុ២៧ឆ្នាំ មកពីណ្ឌលរាជធានីភ្នំពេញ បម្រើកាងារប្រធានផ្នែកដេរនៅរោងចក្រកាត់ដេរ Inkyoung Wondang Spparel។ ខណៈលេខ២បានទៅលើបេក្ខជនពាក់ស្លាកលេខ១ ឈ្មោះ គង់ វីតាក់ អាយុ២៥ឆ្នាំកពីមណ្ឌលរាជធានីភ្នំពេញ និងកំពុងបម្រើការងារផ្នែកផលិនៅរោងចក្រផលិតខ្សែភ្លើងខ្យុស៊ីង។ រីឯចំណាក់ថ្នាក់លេខ៣បានទៅលើបេក្ខជនពាក់ស្លាកលេខ១៤ ឈ្មោះទូច ទិត្យា អាយុ២៤ឆ្នាំដែលជាបេក្ខជនមកពីមណ្ឌលខេត្តព្រះសីហនុ និងកំពុងបម្រើការងារផ្នែបកប្រែ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីនុ។ បេក្ខជបេក្ខនារីជ័យលាភីទាំង៦រូបទទួលបានពានរង្វាន់ រង្វាន់ជាម៉ូតូ ទឹកប្រាក់សុទ្ធ ចំណែកបេក្ខជនជ័យលាភីកិត្តិយស និងបេក្ខនទាំ២២រូបផ្សេងទៀក៏ទទួលបានទឹកប្រាក់លើកទឹកចិត្តផដែរ។

កញ្ញា ញឿន ស៊ូរិកញ្ញាម្ចាស់ជ័យលាភីលេខមួយសម្រស់ឯកវាយនភណ្ឌឆ្នាំ២០១៨ បានបញ្ជាក់ថា នាងពិជាមិននឹកស្មានដល់ថានឹងមានឱកាសឡើងមកកាន់វគ្គផ្តាច់ព្រ័ត្រ ហើយកាន់តែមិនជឿថានាងអាចទទួលបានចំណាត់ថ្នាក់លេខ១នៅពេលនេះ។ នាងបញ្ជាក់ថាពិតជាមោទភាព និងថ្លែងការកោតសរសើរចំពោះក្រសួង និងក្រុមការងារពាក់ព័ន្ធផលិតនិងរៀបចំកម្មវិធីនេះឡើងដើម្បីបង្កបរិយាកាសសប្បាយរីករាយ ការបង្ហាញសមត្ថភាពម្រាប់កម្មករនិយោជិក។ នាងនៅមិនទាន់ប្រានៅឡើយទេថានឹងបន្តធ្វើកិច្ចការងារ​អ្វី​​ក្រោយជាប់ជ័យលាភី ប៉ុន្តែនាងប្តេជ្ញាថានឹងបន្តចូលរួមកិច្ចការងារសង្គមតារយៈការផ្តល់ឱកាសពីក្រសួង ស្ថាប័នពាក់ព័ន្ធ

ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print