ភ្នំពេញ៖ រថយន្តដឹកទឹកសុទ្ធមួយគ្រឿងសង្ស័យអ្នកបើកខ្វះការប្រុងប្រយ័ត្នបានបើកទៅបុកនិងរថយន្តម៉ាស្តាមួយគ្រឿងដែលបើកឆ្លងផ្លូវហើយក៍ជ្រុលល្បឿនទៅបុកស្លាកសញ្ញាចរាចរនិងបង្គោលភ្លើងអស់២ដើមបន្ថែមទៀតដែលនៅចំណុចផ្លូវកែងបណ្តាលអោយបាក់រាបដល់ដីរថយន្តរងការខូចខាតទាំងសងខាងតែសំណាងល្អមិនមានអ្នករងរបួសទេ។
គ្រោះថ្នាក់នេះបង្កអោយភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង៨និង១០នាទីនៅចំណុចផ្លូវ១៩៨៦កែងនិងផ្លូវ១០១១ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។អ្នកបើកបរសងខាងមិនបានប្រាប់ពីអត្តសញ្ញាណឡើយ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថាមុនកើតហេតុឃើញស្ត្រីម្នាក់រួមដំណើរដោយក្មេងប្រុសម្នាក់បើករថយន្ត១គ្រឿងម៉ាក ម៉ាស្តា ពណ៌កន្តុប្រមេះពាក់ស្លាកលេខភ្នំពេញ2AC-2097ក្នុងទិសដៅពីលិចទៅកើតតាមផ្លូវ១៩៨៦ពេលមកដល់ផ្លូវកែងចំណុចកើតហេតុអ្នកបើកបរបានបត់ឆ្វេងមកផ្លូវ១០១១ខណះបត់ជិតផុតហើយស្រាប់តែមានរថ យន្តដឹកទឹកសុទ្ធ១គ្រឿងប្រភេទរថយន្តកូរ៉េ ពណ៌សពាក់ស្លាកលេខភ្នំពេញ2D.9070ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនហើយជាន់ហ្វ្រាំងមិនទាន់ក៍រ៉េចង្កូតទៅបុកត្រូវក្បាលរថយន្តម៉ាស្តាហើយរថយន្តមិនទាន់អស់ល្បឿនក៍៍
ជ្រុលទៅបុកបង្កោលស្លាកសញ្ញា (ឈប់)និងបង្គោលភ្លើងចំនួន២ដើមទៀតនៅចំណុចផ្លូវកែងបណ្តាលអោយបាក់ រាបដល់ដីទើបរថយន្តទៅមុខលែងរួចហើយរថយន្តរងការខូចខាតទាំងសងខាងតែសំណាងល្អមិនមានអ្នករងរបួស។
ក្រោយហេតុការណ៍កើតឡើងសមត្ថកិច្ចចុះវាស់វែងនិងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនូវការិយាល័យនគរបាលចរាចរណ៍រាជធានីភ្នំពេញរងចាំដោះស្រាយពេលក្រោយ ៕ ដោយ៖ តុង សីហា