អាជ្ញាធររាជធានីភ្នំពេញកំពុងសាងសង់ស្ថានីយ៏បូមទឹកបឹងទំពុនបន្ថែម ដើម្បីរំដោះទឹកចេញពី៤ខណ្ឌ

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច ធ្វើការ សាងសង់ស្ថានីយបូមទឹកបឹងទំពុនបន្ថែម ដែលស្ថានីយនេះមានសមត្ថភាពបូមទឹកបាន៦ ម៉ែត្រគូប ក្នុង១វិនាទីដើម្បីរំដោះទឹកចេញពី៤ ខណ្ឌ គឺខណ្ឌពោធិ៍សែនជ័យខណ្ឌសែនសុខ ខណ្ឌទួលគោកនិងខណ្ឌមានជ័យ ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃពុធ៣រោច ខែពិសាខ ឆ្នាំចសំរិទ្ធិព.ស២៥៦២ ត្រូវនិងថ្ងៃ០២ ខែឧសភា ឆ្នាំ២០១៨ថា៖ដើម្បីកាត់បន្ថយទឹកជន់លិចនៅតំបន់បឹងទំពុន និង តំបន់ស្ទឹងមានជ័យរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងសាងសង់បន្ថែម ស្ថានីយបូមទឹកបឹង ទំពុនដែលមានសមត្ថភាពបូមទឹកបន្ថែមចំនួន ៦ម៉ែត្រគូបក្នុង១វិនាទី ។ លោកបន្តថា៖ ក្រោយពី សាងសង់ រួចស្ថានីយនេះ នឹងមានសមត្ថភាពបូមទឹកសរុបចំនួន១៦ម៉ែត្រគូបក្នុង១ វិនាទី ដោយទទួលទឹកពី៤ខណ្ឌ គឺខណ្ឌពោធិ៍សែន​ជ័យ​ ខណ្ឌ សែនសុខ ខណ្ឌទួលគោក និង ខណ្ឌមាន ជ័យ ។

លោកសាំ ពិសិដ្ឋ បានបញ្ជាក់ថា៖ ការសាង សង់បន្ថែមស្ថានីយបូមទឹកបឹងទំពុននេះ យើង មិន ទាន់ធ្វើពិធីបើកការដ្ឋានជាផ្លូវការនូវឡើយទេ ដោយ គ្រោងនឹងធ្វើពិធីបើកការដ្ឋាននៅ ក្នុង ខែឧសភានេះ ។ ស្ថានីយបូមទឹកបឹងទំពុន  គឺជា ជំនួយរបស់ជប៉ុនមានម៉ូទ័របូមទឹកចំនួន៥គ្រឿង រួចហើយតែ ដោយស្ថានីយចាស់នេះ មាន សភាព ចាស់ ទ្រុឌទ្រោមរដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជួសជុលឡើងវិញរួមនិងការសាងសង់ បន្ថែមស្ថានីយបូមទឹកបឹងទំពុនថ្មីមួយទៀតផង ដែរ  ។

ដែលស្ថានីយថ្មីនេះបើតាមគម្រោងយើង នឹង សាងសង់ដោយ បំពាក់ម៉ូទ័រចំនួន៤គ្រឿងប៉ុន្តែ ជាជំហានដំបូងយើងស្ថាបនាដោយបំពាក់ម៉ូទ័រ ចំនួន២គ្រឿងសិន ៕  ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print