ខេត្តប៉ៃលិន ៖ ខណៈក្រសួងធនធានទឹក និងឧតុនិយមជូនសេចក្តីជូនដំណឹងអំពីអាកាស ធាតុ មានភ្លៀងលាយផ្គរ រន្ទះ នៅភូមិកូនភ្នំ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯណេះវិញ កសិករពីរនាក់ប្តីប្រពន្ធត្រូវរន្ទះបាញ់ បណ្តាលឲ្យប្រពន្ធដួលសន្លប់ ពេលកំពុងជម្រះស្មៅនៅក្នុងចម្ការ ហើយត្រូវបានក្រុមគ្រួសារដឹកទៅមណ្ឌលសុខភាពដើម្បីសង្រ្គោះជីវិតភ្លាមៗផងដែរ ។
អាជ្ញាធរសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ តិល អឿម ភេទស្រី អាយុ៦៣ឆ្នាំ បានដួលសន្លប់នៅនឹងកន្លែងកើតហេតុ និងប្តីឈ្មោះ យន់ ហ៊ីង អាយុ៥៤ឆ្នាំ គ្មានរបួស។ អ្នកទាំងពីរនាក់រស់នៅភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុមេឃកំពុងមានភ្លៀងធ្លាក់ គេឃើញពីរនាក់ ប្តីប្រពន្ធមិនបានរកកន្លែងជ្រកទេ ដោយនៅបន្តនាំគ្នាធ្វើស្មៅដំឡូង ទាំងដៃមានកាន់ កណ្តៀវ ដែលមានជាតិដែកបណ្តាលឲ្យរន្ទះបាញ់តែម្តង។
បច្ចុប្បន្នស្រ្តីរងគ្រោះ បានដឹងខ្លួនឡើងវិញហើយ តែនៅមិនទាន់ប្រក្រតីឡើងវិញនៅ ឡើយទេ ៕ ជាយក្រុង