កសិករពីរនាក់ ត្រូវរន្ទះបាញ់ដួលសន្លប់ តែរួចផុតពីជីវិត

ចែករំលែក៖

ខេត្តប៉ៃលិន  ខណៈក្រសួងធនធានទឹក និងឧតុនិយមជូនសេចក្តីជូនដំណឹងអំពីអាកាស ធាតុ មានភ្លៀងលាយផ្គរ រន្ទះ  នៅភូមិកូនភ្នំ​ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឯណេះវិញ កសិករពីរនាក់ប្តីប្រពន្ធត្រូវរន្ទះបាញ់ បណ្តាលឲ្យប្រពន្ធដួលសន្លប់ ពេលកំពុង​ជម្រះស្មៅនៅក្នុងចម្ការ ហើយត្រូវបានក្រុមគ្រួសារដឹកទៅមណ្ឌលសុខ​ភាព​​ដើម្បី​សង្រ្គោះ​ជីវិតភ្លាមៗផងដែរ ។

អាជ្ញាធរសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ តិល អឿម ភេទស្រី​ អាយុ​៦៣ឆ្នាំ បាន​ដួលសន្លប់នៅនឹងកន្លែងកើតហេតុ និងប្តីឈ្មោះ យន់ ហ៊ីង អាយុ៥៤ឆ្នាំ​ គ្មាន​របួស​​។ អ្នកទាំងពីរនាក់រស់នៅ​ភូមិស្លា​ ឃុំស្ទឹងកាច់​ ស្រុកសាលាក្រៅ​ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុមេឃកំពុងមានភ្លៀងធ្លាក់ គេឃើញពីរនាក់ ប្តីប្រពន្ធមិនបានរកកន្លែងជ្រកទេ ដោយនៅបន្តនាំគ្នាធ្វើស្មៅដំឡូង ទាំងដៃមានកាន់ កណ្តៀវ ដែលមានជាតិដែកបណ្តាលឲ្យរន្ទះបាញ់តែម្តង​។

បច្ចុប្បន្នស្រ្តីរងគ្រោះ បានដឹងខ្លួនឡើងវិញហើយ តែនៅមិនទាន់ប្រក្រតីឡើងវិញនៅ ឡើយទេ ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print