ម៉ាឡេស៊ី៖ លោកអូស្មាន ហាស្សាន់ ស្នើរឲ្យបងប្អូនពលរដ្ឋអនិចជនខ្មែរឥស្លាម កំពុងរស់នៅរដ្ឋPahang ប្រទេស ម៉ាឡេស៊ីទាំងអស់ បន្ដគាំទ្រគណបក្សប្រជាជនកម្ពុជារហូត ព្រោះបងប្អូនរស់រានមានជីវិតរហូតដល់សព្វថ្ងៃ កុំតែបានគណបក្សប្រជាជនកម្ពុជា បានរំដោះអាយុជីវិតបងប្អូនឲ្យរួចចាកផុតពីរបបប៉ុលពល មករស់នៅប្រកបកដោយសុខដុមរមនា ដូច្នេះបើបងប្អូនគាំទ្រគណបក្សប្រជាជន ដូចបងប្អូនគាំទ្រសម្ដេចហ៊ុនសែន ដែរ។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងលោកស្រីរត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសម៉ាឡេសុី បានបញ្ជាក់បែបនេះខណៈលោកដឹកនាំគណៈប្រតិភូ ចុះជួបសំណេះសំណាល ផ្ដល់ការលើកទឹកចិត្ដ ដល់បងប្អូនប្រជាពលរដ្ឋ អនិចជនខ្មែរឥស្លាម ដែលកំពុងរស់នៅទឹកដី នៃរដ្ឋប៉ាហាំង(Pahang) តំបន់ប៉ាកាន់ ប្រទេសម៉ាឡេស៊ី ចំនួន៣១០នាក់ អញ្ជើញមកពីបណ្តាតំបន់ផ្សេងៗជុំវិញរដ្ឋ ដែល បាន នឹងកំពុងស្នាក់នៅរកសុី ប្រកបមុខរបរផ្សេងៗ នៅប្រទេសម៉ាឡេសុីនេះ ។ កាលពីថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី ០២ ឧសភា ឆ្នាំ២០១៨ ។
ក្នុងឱកាសនេះដែរលោកស្រីរត្ន ម៉ានី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា៖ ក្នុងនាមរដ្ឋាភិ បាលកម្ពុជា លោកស្រី និងសហការី នៅទីនេះ និងរងចាំដោះស្រាយ សម្រួលនូវផលវិបាកផ្សេងៗដែលបងប្អូនជួបប្រទះ គឺព្យាយាមនៅបម្រើបងប្អូន គ្រប់ពេល វេលា។ ដូច្នេះសូមបងប្អូនពលរដ្ឋខ្មែរ ទាំងអស់សូមរួមរស់ប្រកបដោយ សេចក្តី សុខសប្បាយ និងត្រូវរក្សាទំនៀម ទម្លាប់សីលធម៌ល្អតាម ប្រពៃណីជាកូនខ្មែរ ដើម្បីរក្សាកិត្តិយស ប្រទេសជាតិយើងផង ។
លោកអូស្មាន ហាស្សាន់ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្រ្តី បានជម្រាបនូវស្ថានភាព នយោ បាយ សេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងមានការអភិវឌ្ឍ ។
លោកបានបញ្ជាក់ពីវឌ្ឍនភាព និងការរីកចម្រើនរបស់កម្ពុជាសព្វថ្ងៃ ដែលបង្កនូវភាព ងាយស្រួលគ្រប់បែបយ៉ាងនៅកម្ពុជា ស្រប នឹងប្រទេសមានសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កាន់តែខ្លាំងឡើង មធ្យោបាយធ្វើ ដំណើរលើផ្លូវថ្នល់ខ្វាត់ខ្វែង ហេដ្ឋារចនាសម្ព័ន្ឋត្រូវបាន និងកំពុងរៀបចំអោយកាន់តែល្អប្រសើរថែមទៀត ហើយពេលនេះជើង ហោះហើរទៅមកជាមួយប្រទេសនានា ក៏ចេះតែមានការកើនឡើងជាលំដាប់ ជាហេតុដែល លំហូរកំណើនសេដ្ឋកិច្ច និងវិនិយោគកាន់តែមានសំទុះខ្លាំងឡើង។
ពិធីសំណេះសំណាលនោះផងដែរ គណៈប្រតិភូ ក៏បានចូលរួមពិសាអាហារសាមគ្គីជាមួយបងប្អូនពលរដ្ឋអនិចជនខ្មែរឥស្លាមព្រម ទាំងឧបត្ថម្ភដល់ក្រុមកីឡាខ្មែរ ដល់គណៈកម្មការភូមិ និងចំណាយផ្សេងៗសរុប៨០០០រីហ្គិត ស្មើនឹង ប្រមាណ២០០០ដុល្លារអាមេរិក ។
តំណាងឲ្យប្រជាពលរដ្ឋ បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ដែលបានចុះមកសួរសុខទុក្ខ ដល់លំដ្ឋានបងប្អូនប្រជាពលរដ្ឋ យើងខ្ញុំទាំង អស់គ្នាជាខ្មែរឥស្លាម នៅតែបន្តគាំទ្រ គណបក្ស ប្រជាជនកម្ពុជា ជារៀងរហូតទោះបីភាគច្រើន ពួកខ្ញុំ មិនមានលទ្ធភាពទៅបោះឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅនៅ២៩ ខែកក្កដានេះក្តី ប៉ុន្តែដោយ សារ ការគាំទ្រនិងគោរពស្រលាញ់សម្តេចតេជោ ហ៊ុន សែន យើងខ្ញុំនឹងបន្តនាំសារទៅកាន់បងប្អូនសាច់ញាតិដែលនៅឯកម្ពុជា ត្រូវតែបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។
បន្ទាប់ពីបានធ្វើដំណើរដោយរថយន្តចម្ងាយ ៣៦៥គីឡូម៉ែត្រ ពីអាកាសយាន្តដ្ឋានអន្តរជាតិម៉ាឡេស៊ី មកកាន់រដ្ឋប៉ាហាំង គណៈ ប្រតិភូ ក៏បានបន្តដំណើរដោយរថយន្តទៅកាន់រដ្ឋ Perak ដែលត្រូវធ្វើដំណើរចម្ងាយជិត៦០០ គីឡូម៉ែត្រទៀត ដើម្បីជួបសំណេះ សំណាលនឹងបងប្អូនពលរដ្ឋ អនិចជនខ្មែរ និងអ្នកតំណាងដែលនៅតំបន់ Pari Puntar និងនៅជុំវិញនោះផងដែរ ៕ សំរិត