ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី២ ខែ ឧសភា ឆ្នាំ២០១៨ដែលប្រព្រឹតទៅនៅក្នុងសាលាសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌបានអោយដឹងថា ដោយបានការអនុញ្ញាតិពីលោកវរសេនីយ៏ឯកហួរ ម៉េងវ៉ាងអធិការនគរបាលខណ្ឌបានអោយកំលាំងនគរបាលខណ្ឌសែនសុខបានសហការណ៍ជាមួយនគរបាលប៉ុស្តិ៍គោកឃ្លាងនិង លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងនិង លោក ខឹម ពឿន មេភូមិក្រុងថ្មី បើកយុទ្ធនាការចុះប្តូរសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋតាមតំរូវការ។
លោក អធិការរងបន្តទៀតថា ដោយសារតែប្រជាពលរដ្ឋនៅក្នុងភូមិក្រុងថ្មីពីមុនមានសៀវភៅវស្នាក់នៅហើយប៉ុន្តែខុសភូមិព្រោះថាកាលពីមុនគឺភូមិ ច្រេសនិងភូមិបាយាបប៉ុន្តែឥឡូវរដ្ឋាភិិបាលបានបំបែកភូមិក្រុងថ្មីវិញហើយដើម្បីមានភាពងាយស្រួលដល់បងប្អូននោះទើបអធិការនគរបាលខណ្ឌនិងលោកចៅសង្កាត់គោកឃ្លាងនិងលោកមេភូមិក្រុងថ្មីបានសហការណ៍គ្នាចុះយុទ្ធនាការប្តូរសៀវភៅស្នាក់នៅជួនពួកគាត់ដោយមានការឧបត្ថម្ភសៀវភៅបញ្ជី ក១និងសៀវស្នាក់នៅពីលោកវរសេនីយ៏ឯកអេង អេលីយ៉ាន នាយការិយាល័យគ្រប់គ្រងការស្នាក់នៅនៃស្នងការនគរបាលរាជធានីភ្នំពេញ។
លោកអធិការរងបន្តទៀតថា កំលាំងនគរបាលខណ្ឌសែនសុខយើងនិងធ្វើយុទ្ធនាការប្តូរសៀវភៅស្នាក់នៅជាបន្តរជូនប្រជាពលរដ្ឋក្នុងខណ្ឌសែនសុខរហូតទល់តែអស់ព្រោះថានេះជា(សេវាតំរូវការប្រជាពលរដ្ឋ)៕ ដោយ៖ តុង សីហា