ជនសង្ស័យ​ជួញដូរ​មនុស្ស​៨៨​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​ទីក្រុង​បាងកក​ មុន​ការ​វិនិច្ឆ័យ​ទោស​

ចែករំលែក៖

​មនុស្ស​៨៨​នាក់​ដែល​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ជួញដូរ​មនុស្ស​ត្រូវ​នាំ​ទៅ​កាន់​ទីក្រុង​បាងកក​ មុន​ការ​វិនិច្ឆ័យ​ទោស​របស់​តុលាការ​កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​ ជនសង្ស័យ​ទាំងនេះ​ត្រូវ​បញ្ជូន​ដើម្បី​ឲ្យ​សា​ក្ស៊ី​ចង្អុល​បង្ហាញមុខ​ មុន​ការ​ជ​នុំ​ជម្រះ​ទោស​កើតឡើង​ ក្រោយ​វិធានការ​យ៉ាង​តឹងរ៉ឹង​ប្រទេស​នេះ​ក្នុង​ការ​ប្រឆាំង​ទៅ​លើ​ក្រុម​ជួញដូរ​ ក្រុម​រត់ពន្ធ​មនុស្ស​ខុសច្បាប់​ នៅ​អំឡុង​ពេល​ចុង​ក្រោយ​នេះ​ ។​

erer

​ការ​បង្ហាញមុខ​ដល់​សា​ក្ស៊ី​ពី​សំណាក់​ជនសង្ស័យ​ទាំងនោះ​ត្រូវធ្វើ​ឡើង​អូស​បន្លាយពេល​រហូត​ដល់​៤​ថ្ងៃ​ ហើយ​បន្ទាប់​មក​នឹង​មានការ​ជំនុំជម្រះ​ទោស​ ដែល​សវនាការ​ត្រូវ​គេ​មើលឃើញ​ថា​ មាន​រយៈកាល​យូរអង្វែង​ ស្មុគស្មាញ​ ជាង​សំណុំរឿង​ណាៗ​ទាំងអស់​ ។​

​ការ​ស៊ើបអង្កេត​ និង​ការ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំងនេះ​បន្ទាប់​ពី​មានការ​រក​ឃើញ​ថា​ សាកសព​ប្រមាណ​ជា​៣០​ កាលពី​ខែឧសភា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​ក្នុង​រណ្តៅ​មួយ​ក្នុង​ជំរុំ​ជួញដូរ​មនុស្ស​កណ្តាល​ព្រៃ​ជ្រៅ​ ជិត​ព្រំដែន​ថៃ​-​ម៉ា​ឡេ​ស៊ី​ ។​ ការ​រក​ឃើញ​រណ្តៅ​សាកសព​រួម​នេះ​បាន​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ៍​ និង​ការ​រិះគន់​ជា​អន្តរជាតិ​ ។​

​ទោះបី​យ៉ាងណា​ក៏​ដោយ​ ក្រុម​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ដាក់​ការ​សង្ស័យ​ថា​ទៅ​លើ​អាកប្បកិរិយា​របស់​អាជ្ញាធរ​នៅ​ក្នុង​ការ​អនុវត្ត​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពាណិជ្ជកម្ម​ខុសច្បាប់​ ក្រោយ​អំពី​មេ​ប៉ូលិស​ជាន់ខ្ពស់​មួយ​រូប​ កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ​បាន​លាលែង​ពី​តំណែង​ ដោយសារ​តែ​មានការ​ស៊ើបអង្កេត​ស្រាវជ្រាវ​ឃើញ​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​ល្វើ​ស​ច្បាប់​នោះ​ ។​

​មេ​ប៉ូលិស​ជាន់ខ្ពស់​ Paween​ Pongsirin​ ដែល​ក្រុម​របស់​លោក​ជា​ច្រើន​នាក់​ត្រូវ​គេ​ចាប់ខ្លួន​នោះ​ បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ថា​ បទបញ្ជា​ថ្មី​ដែល​បញ្ជូន​លោក​ទៅ​កាន់​តំបន់​ភាគ​ខាងត្បូង​នោះ​ ធ្វើ​ឲ្យ​លោក​មានការ​ព្រួយបារម្ភ​ថា​ នឹង​ទទួល​រង​ការ​សងសឹក​ដោយ​ក្រុម​ជួញដូរ​មនុស្ស​ខុសច្បាប់​ ខណៈ​ដែល​ក្រុម​នេះ​កំពុង​មាន​ចំនួន​ច្រើន​នៅ​ទីនោះ​ ។​

​លោក​ Pawwen​ បាន​បញ្ជាក់​ថា​ ក្រុម​របស់​លោក​ទំនង​មានការ​បែកខ្ញែក​ ហើយ​ការណ៍​នេះ​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ការ​ការពារ​ដល់​មន្ត្រី​ប៉ូលិស​ ក៏​ដូច​ជា​សា​ក្ស៊ី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​នៅ​មុន​ការ​ជំនុំជម្រះ​ទោស​ ដោយសារ​តែ​ពួក​គេ​ធ្លាប់​ទទួល​រង​ការ​គំរាមកំហែង​បំភិតបំភ័យ​ ។​ លោក​បន្ត​ថា​ លោក​ពិតជា​សុំ​ទោស​ចំពោះ​បញ្ហា​នេះ​ លោក​ចង់​នៅ​បន្ត​បម្រើ​ប្រយោជន៍​សង្គម​ដោយនៅ​ធ្វើ​ជា​ប៉ូលិស​ ។​

​ជនភៀសខ្លួន​ខុសច្បាប់​ ភាគច្រើន​ជា​ជនជាតិ​ដើម​ភាគតិច​ រ៉ូ​ហ៊ី​ន​យ៉ា​ មក​ពី​ភាគ​ខាងកើត​មី​យ៉ា​ន់​ម៉ា​ និង​បង់​ក្លា​ដែ​ស​ ដែល​រង​ទុក្ខ​បុក​ម្នេញ​ខាង​ជំនឿ​សាសនា​ និង​ការ​រស់នៅ​នោះ​ ជា​និច្ចកាល​តែងតែ​ផ្សងព្រេង​ធ្វើ​ដំណើរ​តាម​ផ្លូវទឹក​ចូល​ទៅ​កាន់​ប្រទេស​ម៉ា​ឡេ​ស៊ី​ និង​ប្រទេស​ថៃ​ ។​ ជនភៀសខ្លួន​ទាំងនោះ​ជា​ញឹកញាប់​ត្រូវ​គេ​ឃុំ​ឲ្យ​នៅ​ក្នុង​ព្រៃ​ជ្រោះ​ដើម្បី​ទាមទារ​រក​លោះ​ អ្នកខ្លះ​ទទួល​រង​ការ​ធ្វើ​ទារុណកម្ម​ និង​ការ​អង់​អាហារ​ជាដើម​ ។​

​ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​រត់ពន្ធ​មនុស្ស​ខុសច្បាប់​៨៨​នាក់​ត្រូវ​បញ្ជូន​ទៅ​កាន់​រាជធានី​បាងកក​តាម​រថយន្តក្រុង​២​គ្រឿង​ ។​ ក្នុង​នោះ​ផង​ដែរ​ មាន​អតីតមន្ត្រី​ប៉ូលិស​២​នាក់​ ដែល​សមត្ថកិច្ច​អះអាង​ថា​ សង្ស័យ​ជាប់​ពាក់ព័ន្ធ​ជាមួយ​បណ្តាញ​ក្រុម​ជួញដូរ​មនុស្ស​ ។​

​លោក​ Patchuban​ Angchotipan​ អតីត​ជា​មន្ត្រី​រដ្ឋាភិបាល​ខេត្ត​ Satun​ ភាគ​ខាងត្បូង​ថៃ​ ខណៈ​ដែល​ លោក​ Manas​ Kongpan​ អតីត​មាន​តួនាទី​ជា​អ្នកដឹកនាំ​របស់​ក្រុម​ប្រតិបត្តិការ​ទប់ស្កាត់​ជនភៀសខ្លួន​ខុសច្បាប់​ប្រចាំ​នៅ​តំបន់​សមុទ្រ​ Andaman​ ជា​អ្នក​ដែល​សង្ស័យ​ថា​ ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ជួញដូរ​មនុស្ស​ខុសច្បាប់​ ៕

rere0ww

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print