គ្រូបង្វឹក​បាល់បោះ​កម្រិត​មួយ​ទទួល​បានការ​បណ្ដុះបណ្ដាល​ជំនាញ​

ចែករំលែក៖

​ភ្នំពេញ​៖ គ្រូបង្វឹក​កីឡាបាល់បោះ​៣៦​ រូប​ដែល​ពុំ​ទាន់​មាន​អាជ្ញាប័ណ្ណ​ស្រប​ តាម​គុ​រ​កោសល្យ​ក្នុង​ការ​បណ្ដុះបណ្ដាល​កីឡាករ​វ័យក្មេង​ទទួល​បានការ​បណ្ដុះ​ បណ្ដាល​ជំនាញ​វិជ្ជាជីវៈ​កម្រិត​មួយ​ពី​ សហព័ន្ធ​កីឡាបាល់បោះ​អាស៊ី​កាលពី​ ព្រឹក​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ ។​

dfr (2)

​លោក​ កែវ​ កាន់​ណា​លី​ អគ្គ​លេខា​ធិ​ ការ​រង​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា​ និង​ ជា​ប្រធាន​គ្រប់គ្រង​វគ្គ​បានឱ្យ​ដឹង​ថា​ វគ្គ​សិក្សា​រយៈពេល​មួយ​សបា្ដហ៍​លើ​គ្រូ​ បាល់បោះ​កម្រិត​មួយ​ដែល​ពុំ​ធ្លាប់​បាន​ ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​គ្រូ​ បាល់បោះ​កម្រិត​មួយ​មាន​ប្រមាណ​៣៦​ នាក់​មក​ពី​តាម​បណ្ដា​ខេត្ដ​-​ក្រុង​ទូ​ទាំង​ ប្រទេស​ និង​តាម​សាលា​រដ្ឋ​ និង​ឯកជន​ មួយ​ចំនួន​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ កម្មវិធី​សិក្សា​ នេះ​ទទួល​បាន​គ្រូឧទ្ទេស​ពី​សហព័ន្ធ​កីឡា​ បាល់បោះ​អាស៊ី​លោក​ Fidi​ Sabbah​ ដែល​មានបទពិសោធន៍​គរុកោសល្យ​ ផ្នែក​បណ្ដុះបណ្ដាល​គ្រូ​កម្រិត​មួយ​ ។​

​លោក​ កែវ​ កាន់​ណា​លី​ បាន​បញ្ជាក់​ ថា​ គោលបំណង​នៃ​ការ​បណ្ដុះបណ្ដាល​ នេះ​គឺ​ផ្ដោត​ទៅ​លើ​យុវជន​ដែល​ធ្លាប់​ធ្វើ​ ជា​គ្រូ​បាល់បោះ​នៅ​តាម​បណ្ដា​សាលា​រដ្ឋ​ សាលា​ឯកជន​ និង​បណ្ដា​ខេត្ដ​-​ក្រុង​មួយ​ ចំនួន​ដែល​ពុំ​ធ្លាប់​បាន​ឆ្លងកាត់​វគ្គ​ជំនាញ​មួយ​នេះ​ឱ្យ​ពួក​គាត់​បាន​សិក្សា​យល់​ច្បាស់​ ពី​តួនាទី​គ្រូបង្វឹក​និង​ការ​ដឹកនាំ​កីឡាករ​ កីឡាការិនី​របស់​ខ្លួន​ឱ្យ​ស្រប​តាម​ច្បាប់​សហព័ន្ធ​កីឡាបាល់បោះ​អន្ដរជាតិ​ ។​

​លោក​ Fidi​ Sabbah​ បាន​បង្ហាញ​ នូវ​បទ​ពិសោធន៍​ និង​ការ​ចែករំលែក​ រវាង​លោក​ដែល​ជា​គ្រូឧទ្ទេស​នឹង​សិក្ខា​ កាម​ដែល​បាន​ចូលរួម​ក្នុង​វគ្គ​សិក្សា​នេះ​ ធ្វើ​យ៉ាងណា​ឱ្យ​ពួក​គេ​យល់​ពី​តួនាទី​គ្រូ​ បង្ហាត់​ និង​ការ​ដឹកនាំ​ក្មេងៗ​លេង​កីឡា​ បាល់បោះ​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ នៅ​ពេល​នេះ​ យើង​ទាំងអស់​គ្នា​និយាយ​អំពី​បាល់បោះ​ ដូច្នេះ​ខ្ញុំ​នឹង​បង្ហាញ​ឱ្យ​អ្នកដឹង​ថា​ អ្វី​ទៅ​ជា​ តួនាទី​របស់​គ្រូ​ អ្វី​ទៅ​ជា​ការ​ដឹកនាំ​សិស្ស​ របស់​ខ្លួន​ និង​ការ​គ្រប់គ្រង​កីឡាករ​កីឡា​ ការិនី​ដែល​អ្នក​បាន​បណ្ដុះបណ្ដាល​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ ការ​ជួប​គ្នា​ រយៈពេល​មួយ​សបា្ដហ៍​ខ្ញុំ​សង្ឃឹមថា​សិក្ខា​ កាម​ទាំង​៣៦​នាក់​ ទទួល​បាន​ចំណេះដឹង​ ទូលំទូលាយ​ឆ្លើយ​តប​ទៅ​នឹង​សហព័ន្ធ​ កីឡាបាល់បោះ​អាស៊ី​ហើយ​អ្នក​ទាំងអស់​គ្នា​ត្រូវ​យកចំណេះ​ដឹង​ថ្មីៗ​នេះ​ទៅ​បង្ហាត់បង្ហាញ​បន្ដ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ ។​

​លោក​ ម៉ិ​ល​ កាដូ​ អគ្គនាយករង​នៃ​ អគ្គនាយកដ្ឋាន​អប់រំ​កាយ​ និង​កីឡា​បាន​ ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ទាំង​៣៦​នាក់​ដែល​ មាន​វត្ដមាន​ចូលរួម​សិក្សា​វគ្គ​បណ្ដុះ​ បណ្ដាល​គ្រូ​បាល់បោះ​កម្រិត​មួយ​ដែល​ រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់បោះ​ កម្ពុជា​យ៉ាង​ដូច្នេះ​ថា​ សូម​ប្អូនៗ​ដែល​ជា​ សិក្ខាកាម​ទាំងអស់​ត្រូវ​ក្លាហាន​ត្រូវ​ ហ៊ាន​ បើ​ឆ្ងល់​ត្រូវ​ហ៊ាន​សួរ​ដើម្បី​យក​ ចំណេះ​ទៅ​បណ្ដុះបណ្ដាល​ដល់​យុវជន​នៅ​តាម​សាលា​រៀងៗ​ខ្លួន​ ។​

​តំណាង​សិក្ខាកាម​ម្នាក់​ក្នុង​ចំណោម​ ៣៦​នាក់​បាន​ឡើង​ប្ដេជ្ញា​ចិត្ដ​បន្ទាប់​ពី​ ទទួល​ដំបូន្មាន​ពី​ថ្នាក់ដឹកនាំ​របស់​ខ្លួន​ថា​ ក្នុង​នាម​នាង​ខ្ញុំ​តំណាង​ឱ្យ​សិក្ខាកាម​ទាំង​ ៣៦​នាក់​សូម​ប្ដេជ្ញា​គោរព​ពេលវេលា​ សិក្សា​ និង​ប្ដេជ្ញា​យកចំណេះ​ដឹង​ដែល​ ទទួល​បាន​ពី​វគ្គ​សិក្សា​នេះ​ទៅ​បណ្ដុះបណ្ដាល​ កីឡាករ​កីឡាការិនី​តាម​អង្គភាព​ក្លិប​ រៀងៗ​ខ្លួន​ ៕​

dfr (1)

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print