ប្រភពព័ត៌មានពីមន្ត្រីក្រសួងការពារជាតិឥណ្ឌាបានបង្ហើបឲ្យដឹងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ថា កម្លាំងយោធាប្រទេសឥណ្ឌា និងរុស្ស៊ីបានធ្វើលំហាត់សមយុទ្ធការពាររួមជាមួយគ្នាស្ថិតនៅក្នុងរដ្ឋ រាជដ្ឋាន(Rajasthan) ភាគខាងលិចប្រទេសឥណ្ឌា ។
លំហាត់សមយុទ្ធដែលមានរយៈពេល២សប្តាហ៍ មានឈ្មោះថា ប្រតិបត្តិការប្រឆាំងភេរវកម្ម បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ សមយុទ្ធនេះធ្វើនៅលើដីវាលខ្សាច់ ស្របទៅតាមក្រមខណ្ឌអង្គការសហប្រជាជាតិ ។
លំហាត់សមយុទ្ធនេះនឹងបន្តកើតឡើងរហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ កងកម្លាំងយោធាប្រទេសរុស្ស៊ី២៥០នាក់ត្រូវបញ្ជូនមកចូលរួមលំហាត់សមយុទ្ធនេះ កាលពីថ្ងៃ៧ ខែវិច្ឆិកា ៕
...
ប្រែសម្រួល៖ ថាច់ យ៉ាត