កណ្តាល៖ នៅល្ងាចថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ លោក ផូង វណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការ ឃុំខ្លួនបុរសម្នាក់បានល់ើកដៃវាយសង្សាររបស់ខ្លួនឯងហើមមុខ ខៀវភ្នែក ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា” ដែលប្រព្រឹត្តនៅ ភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាលកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ តាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ។
ជនត្រូវចោទមានឈ្មោះ ពៅ បូរី ហៅឆាលី ភេទ
ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅៗភូមិព្រែកឡុងឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ ជាងដែក។
ជនរងគ្រោះឈ្មោះ សុខ ស្រីមុំ ភេទស្រីអាយុ២៣ឆ្នាំ ជនជាតិខ្មែរ ទីកន្លែងកំណើត ភូមិកាន់ទ្រុងឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បច្ចុប្បន្នស្នាក់.នៅបណ្ដោះអាសន្ន ភូមិលេខ១(ក)ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ បំរើការ កោសជប់ និងម៉ាស្សា។
នគរបាលបានអោយដឹងថា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង២១និង៣០នាទី ឈ្មោះ សុខ ស្រីមុំ កំពុង កោសជប់ឲ្យភ្ញៀវក្នុងផ្ទះខាងលើ ស្រាប់តែឈ្មោះពៅបូរី (ជនសង្ស័យ)មានសភាស្រវឹងស្រា បានទៅរករឿង
ឈ្មោះសុខស្រីមុំដល់កន្លែងកោសជប់ហើយបានស្រែកហៅឈ្មោះសុខស្រីមុំឲ្យចេញក្រៅ ប៉ុន្ដែឈ្មោះសុខស្រីមុំ មិនបានចេញក្រៅ ទើបឈ្មោះពៅ បូរីចូលក្នុងផ្ទះកោសជប់ ហើយបានចាប់វាយទៅលើឈ្មោះ សុខ ស្រីមុំ(ជន
រងគ្រោះ)ដោយដៃ ជាច្រើនដៃបណ្តាលឲ្យមានស្នាម ហើមជាំ និងមុតតែម្ដង។
បញ្ជាក់៖ ជនរងគ្រោះ និងជនសង្ស័យខាងលើជាសង្សារ ស្រឡាញ់ គ្នាបានរយះពេល០៤ខែមកហើយ ក្នុងឆ្នាំ ២០១៨ នេះ៕ ឆ ដា