ភ្នំពេញ ៖ នៅរសៀលថ្ងៃពុធ ០៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទន្ទឹមនឹងការបិទសន្និបាត សម្តេចតេជោ ហ៊ុន សែន ក៏នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបសាងសង់រួចរាល់ផងដែរ។ អគាររដ្ឋបាលថ្មីនេះជាអគារភ្លោះមានកម្ពស់ ៥ជាន់នៅក្នុងបរិវេណទីស្តីការក្រសួង ដែលត្រូវបានប្រសិទ្ធនាមថា «អគារផ្ការំដួល» ដែលនឹងក្លាយទៅជាមរតកដ៏ថ្លៃថ្លាសម្រាប់មន្រ្តីរាជការជំនាន់ក្រោយ។
គេហទំពរ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៣:០០នាទីរសៀល ពីក្រសួងកសិកម្ម៕
...