ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកសន្លប់ស្តូកស្តឹងមិនដឹកស្មារតីនៅតាមចញ្វើមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនិងអ្នកដំណើរ ។
កាលពីវេលាម៉ោង៦និង៥០នាទីយប់ ថ្ងៃទី១០ ខែវិច្ជាការ ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវលំ ភូមិកន្ទោកខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
តាមសាក្សីដែលជាសន្តិសុខនៅយាមនៅជិតកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុមានអ្នកបើករថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវខាងលើនោះ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែប្រទះឃើញបុរសម្នាក់ដេកសន្លប់នៅចញ្ចើមផ្លូវដោយមានពាក់មួកកូបនៅជាប់និងក្បាល។ភ្លាមនោះតៃកុងរថយន្តក៏បានឈប់រថយន្តហើយរត់មកប្រាប់ប្រជាពលរដ្ឋដែលនៅក្បែរមកនាំគ្នាមករោមមើលនិងរាយការណ៍ទៅសមត្តកិច្ចដើម្បីចុះមកអត្តរាគមន៍ ។
សាក្សីដដែលបានបន្តថា អស់រយះពេលជិត២ម៉ោង ទើបគេសង្កេតឃើញរថយន្តឯកជនមកដឹកជនរងគ្រោះទៅសង្គ្រោះ តែគេមិនបានឃើញសមត្តកិច្ចមូលដ្ឋានណាម្នាក់ចុះទៅអន្តរាគមន៍នោះទេ។ តែបែជាឃើញនៅអង្គុយលេងនៅនៅច្រកចូលដែលនៅចំងាយប្រហែល៥០ម៉ែត្រពីកន្លែងកើតហេតុ។ ទាក់ទិននិងករណីខាងលើនេះប្រជាពលរដ្ឋមួយចំនួនបានសន្និដ្ឋានជនរងគ្រោះអាចនិងត្រូវគេដាក់ថ្នាំយកម៉ូតូព្រោះជនរងគ្រោះមានពាក់កូបជាប់និងក្បាល ទំនងជាអ្នករត់ម៉ូតូឌុប។
ជនរងគ្រោះមិនបានស្គាល់អត្តសញ្ញាណនៅឡើយទេព្រោះសន្លប់បាត់បង់ស្មារតីបាត់ទៅហើយ ៕
ដោយ៖ សុខាសែនជ័យ