ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​សន្លប់​ស្តុក​ស្តឹង​នៅ​តាម​ដងផ្លូវ​សង្ស័យ​គេ​ដាក់​ថ្នាំ​យក​ម៉ូតូ

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​សន្លប់​ស្តូកស្តឹង​មិន​ដឹក​ស្មារតី​នៅ​តាម​ច​ញ្វើ​ម​ផ្លូវ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​និង​អ្នកដំណើរ​ ។

IMG_7963

កាលពី​វេលា​ម៉ោង​៦​និង​៥០​នាទី​យប់​ ថ្ងៃ​ទី​១០​ ខែ​វិ​ច្ជា​ការ​ ឆ្នាំ​២០១៥​ នៅ​តាម​បណ្តោយ​ផ្លូវលំ​ ភូមិ​កន្ទោក​ខាងត្បូង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​

​តាម​សាក្សី​ដែល​ជា​សន្តិសុខ​នៅ​យាម​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​មាន​អ្នក​បើករថយន្ត​កុងតឺន័រ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខាងលើ​នោះ​ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​សន្លប់​នៅ​ច​ញ្ចើ​ម​ផ្លូវ​ដោយ​មាន​ពាក់មួក​កូប​នៅ​ជាប់​និង​ក្បាល​។​ភ្លាម​នោះ​តៃកុង​រថយន្ត​ក៏​បាន​ឈប់​រថយន្ត​ហើយ​រត់​មក​ប្រាប់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​មក​នាំ​គ្នា​មក​រោម​មើល​និង​រាយការណ៍​ទៅ​សមត្ត​កិច្ច​ដើម្បី​ចុះ​មក​អត្ត​រាគ​មន៍ ​។​

​សាក្សី​ដដែល​បាន​បន្ត​ថា​ អស់​រយះ​ពេល​ជិត​២​ម៉ោង​ ទើប​គេ​សង្កេត​ឃើញ​រថយន្ត​ឯកជន​មក​ដឹក​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ តែ​គេ​មិន​បានឃើញ​សមត្ត​កិច្ច​មូលដ្ឋាន​ណា​ម្នាក់​ចុះ​ទៅ​អន្តរាគមន៍​នោះ​ទេ​។​ តែ​បែ​ជា​ឃើញ​នៅ​អង្គុយ​លេង​នៅ​នៅ​ច្រកចូល​ដែល​នៅ​ចំងាយ​ប្រហែល​៥០​ម៉ែត្រ​ពី​កន្លែង​កើតហេតុ​។​ ទាក់ទិន​និង​ករណី​ខាងលើ​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ជន​រង​គ្រោះ​អាច​និង​ត្រូវ​គេ​ដាក់​ថ្នាំ​យក​ម៉ូតូ​ព្រោះ​ជន​រង​គ្រោះ​មាន​ពាក់​កូប​ជាប់​និង​ក្បាល​ ទំនងជា​អ្នក​រត់​ម៉ូតូឌុប​។​

​ជន​រង​គ្រោះ​មិន​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​ព្រោះ​សន្លប់​បាត់បង់​ស្មារតី​បាត់​ទៅ​ហើយ​ ៕

IMG_7973IMG_7975

...

ដោយ៖ សុខា​សែន​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print