កណ្តាល៖ នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៨ លោក ទី សំណាង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ក្រុមជនជាតិវៀតណាម និងជនជាតិខ្មែរ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកកោះធំ
ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន” ដែលប្រព្រឹត្តនៅ ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពី
ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង ៣០នាទី តាមមាត្រា៤០ និង៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។
ជនត្រូវចោទ មានចំនួន០៥នាក់ ទី០១ឈ្មោះ ដាំង ថាន់ធី ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មុខរបរមិនពិតប្រាកដ ទី០ឈ្មោះ ជា វិបុល (ហៅឡុង) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះ3DE1 ផ្លូវ388 ភូមិ 3 មុខរបរបុក្គលិកកាស៊ីណូ NAGA ទី០ឈ្មោះ ប៊ួយ ធីជិន ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ អានថេរ ឃុំអានថេរ ស្រុកកេសិត ខេត្តសុចាំង ប្រទេសវៀតណាម មុខរបរបុក្គលិកកាស៊ីណូក្រេនដ្រ្គាកនរីសត ទី០៤ឈ្មោះ ង្វៀង យ៉ាំុងសាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិប៉ិនយី ឃុំឃិនប៉ិន ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម មុខរបរទិញលក់ផ្លែស្វាយ និងទី០៥ឈ្មោះ ប៊ួយ ធីគីមទ្រី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មុខរបរ ស្រីខារ៉ាអូខេ (ជ្រៃធំ)។
សូមរំលឹកថា ក្នុងប្រតិបត្តិការណ៍ដ៍ក្តៅគគុក របស់នគរបាលនៃអធិការដ្ឋានស្រុកកោះធំ សហការជាមួយប៉ុស្តិរដ្ឋបាលសំពៅលូន បានឃាត់ខ្លួនក្រុមជនជាតិវៀតណាម មានប្រុស ស្រី បានចំនួន០៥នាក់ ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់ធំ អ៊ិចស្តាស៊ី (MDMA) ១៣ គ្រាប់ ថ្នាំម៉ាទឹកកកលាយ MDMA ចំនួន០២កញ្ចប់តូច MDMA បំបែកហើយចំនួន ០១ កញ្ចប់តូច កញ្ឆាក្រៀមចំនួន០១កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
ប្រតិបត្តិការណ៍នេះបានកើតឡើងនៅ ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង ៣០នាទី ចំណុច៖ ផ្ទះជួល ភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
លោកស្នងការរងបានបន្ថែមទៀតថា នៅវេលាកើតហេតុខាងលើ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងប៉ុស្តិ៍សំពៅពូនចុះបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅផ្ទះជួល ចំណុចភូមិព្រែកស៊ឹង ឃុំសំពៅពូន បានជួបមុខសញ្ញាសង្ស័យចំនួន០២នាក់ គឺឈ្មោះ ដាំង ថាន់ហ្វី ភេទស្រី និងឈ្មោះ ជា វិបុល ភេទប្រុស កម្លាំងយើងបានធ្វើការឆែកឆេរត្រួតពិនិត្យបន្ទប់ជួលដែលអ្នកទាំងពីរជួលស្នាក់នៅ រកឃើញមាន ម្សៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០២កញ្ចប់ធំ អ៊ិចស្តាស៊ី (MDMA) ១៣គ្រាប់, ថ្នាំម៉ាទឹកកកលាយ MDMA ចំនួន០១កញ្ចប់តូច, MDMA បំបែកហើយចំនួន ០១ កញ្ចប់តូច និង កញ្ឆាក្រៀមចំនួន ០១ កញ្ចប់ និង សម្ភារកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
ពេលនោះក៏បន្តឆែកឆេរបន្ទប់ជួលក្បែរគ្នារកឃើញថ្នាំញៀន (ម៉ាទឹកកក) លាយជាមួយអ៊ិចស្តាស៊ី(ADNA) ចំនួន០១កញ្ចប់តូច និងសម្ភារកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន រួមជាមួយជនសង្ស័យចំនួន ០៣ នាក់ទៀត គឺឈ្មោះប៊ួយ ធីជិន ភេទស្រី, ឈ្មោះ ង្វៀង យ៉ាំងសាង ភេទប្រុស, ឈ្មោះ ប៊ួយ ធីគីមហ្វី ភេទស្រី ៕ ឆ ដា