ភ្នំពេញ៖ រថយន្តដឹកទឹកកកមួយគ្រឿងបើកធ្លាក់ផ្លូវក្រឡាប់ផផ្ងាជើងសង្ស័យអ្នកបើកបរងងុយដេកហើយក្រោយកើតហេតុអ្នកបើកបររត់គេចខ្លួនបាត់បន្សល់តែរថយន្តផ្ងាជើងច្រង៉ាង។ គ្រោះថ្នាក់ចរាចរនេះបង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៤ ខែ ឧសភា ឆ្នាំ២០១៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤៥នាទីរសៀលនៅលើកំណាត់ផ្លូវទំនប់កប់ស្រូវភូមិត្រពាំងរាំងចាស់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
អ្នកបើករថយន្តក្រោយពីកើតហេតុបានគេចខ្លួនបាត់ដោយទុករថយន្តចោលកន្លែងកើតហេតុ។
ករណីគ្រោះថ្នាក់រថយន្តក្រឡាប់នេះមិនមានសាក្សីបញ្ជាក់ឬក៍ឃើញហេតុការណ៍ផ្ទាល់ឡើយតាមសំដីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថាបើតាមស្លាកស្នាមនៅកន្លែងកើតហេតុគឺសង្ស័យអ្នកបើកបររថយន្តងងុយដេកទើបបណ្តាលអោយមានគ្រោះថ្នាក់នេះឡើងប៉ុន្តែមិនគ្រោះថ្នាក់ដល់អ្នកដ៍ទ័យឡើយ។ សមត្ថកិច្ចបន្តទៀតថា រថយន្តដឹកទឹកកកខាងលើម៉ាកKIAពណ៌ ស ពាក់ស្លាកលេខភ្នំពេញ 2AG-0934បើកបរក្នុងទិសដៅពីលិចទៅកើតដោយឃើញស្លាកស្នាមកង់រថយន្តអូសជាង៥០ម៉ែត្របណ្តាលអោយក្រឡាប់ផ្ងាជើងតែម្តងក្រោយអ្នកបើកបរគេចខ្លួនបាត់។
ក្រោយមកនគរបាលមូលដ្ឋានបានអោយមេភូមិត្រពាំងរាំងចាស់សួរកម្ចាស់ដើម្បីអោយមកស្ទួចរថយន្តខាងលើទៅជុសជុលដោយខ្លួនឯងព្រោះពុំមានប៉ះពាល់ដល់អ្នកដ៍ទ័យ៕
ដោយ៖ តុង សីហា