ខេត្តព្រះសីហនុ ៖ រថយន្តឡិចសុីស 470 ពណ៍ស គ្មានស្លាកលេខ មួយគ្រឿងនេះបង្កគ្រោះដោយខ្លួនឯង អ្នកឃើញហេតុការណ៍ផ្ទាល់នៅកន្លែងកើតហេតុផ្ទាល់បានប្រាប់ថាអ្នកបើកបរ ជាជនជាតិចិន គេចខ្លួនបានបុក បង្គោលភ្លើងកណ្តាលទ្រូងផ្លូវនៅតាមផ្លូវឯករាជ្រត្រង់ម្តុំមុកធនាគារស្ថាបនាក្រុងព្រះសីហនុ កាលពីវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃ៤ឧសភា២០១៨នេះបណ្តាលអោយខូចបង្គោលភ្លើង១ដើម និងបែកកញ្ចក់ដំបូលរថយន្តតាក់សុី RX300ពាក់ស្លាក2B 5165 ជារបស់លោក អឿ គ្រី ដែលបើកបរក្បែរនោះដែរ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់ទេ។
ក្រោយកើតហេតុសមត្ថកិច្ចបានស្ទូចយករថយន្តទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោករងចាំការដោះ ស្រាយតាមនិតិវិធីច្បាប់៕ឆ្លាម សមុទ្រ
...