ខេត្តរតនគិរី ៖ បុរសម្នាក់ចងកធ្វើអត្តឃាតបញ្ចប់ជីវិតខ្លួនឯង ដោយសារផឹកស្រាស្រវឹងហើយតូចចិត្តនិងប្រពន្ធប្រងើយកន្តើយនិងស្តីបន្ទោសបន្ទាប់ពីត្រឡប់មកដល់ផ្ទះវិញប្រលែងលេងជាមួយប្រពន្ធតែត្រូវប្រពន្ធសម្ដែងការមិនពេញចិត្តនិងស្ដីបន្ទោស។
ហេតុការណ៍បុរសម្នាក់ចង.កធ្វើអត្តឃាតនេះត្រូវបានសាច់ញាតិប្រទះឃើញនៅព្រឹក ថ្ងៃសុក្រ ៥ រោចខែពិសាខឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៤ខែឧសភាឆ្នាំ២០១៨នៅតាមបណ្ដោយមាត់អូរមួយកន្លែងស្ថិតក្នុងភូមិទុសច្រិចឃុំតាអងស្រុកកូនមុំ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថាបុរសចងកធ្វើអត្តឃាតនោះឈ្មោះ ប្រាង ថន អាយុ១៨ឆ្នាំជនជាតិគ្រឹង មុខរបរកសិកររស់នៅភូមិ១(ភូម១សង្កាត់កាចាញក្រុងបានលុងខេត្តរតនគិរី ។
ប្រភពពីនគរបាលអធិការស្រុកកូនមុំបានឱ្យដឹងថា ជនដែលធ្វើអត្តឃាតនោះមុនកើតហេតុបន្ទាប់ពីតូចចិត្តនិងប្រពន្ធខ្លួនព្រងើយកន្តើយរួចមកក៏បានជិះម៉ូតូទៅចង.កនារសៀល ថ្ងៃពុធ៤ រោចខែពិសាខ ឆ្នាំចសំរឹទ្ធិស័កព.ស ២៥៦២ត្រូវនឹងថ្ងៃទី៣ ខែឧសភាឆ្នាំ២០១៨បាត់ខ្លួនមិនឃើញមកផ្ទះទើបសាច់ញាតិបានតាមដើររក តែមិនឃើញតែឃើញ ម៉ូតូនៅក្នុងខ្ទមចម្ការ។
លុះព្រឹកឡើងក៏នាំគ្នាតាមដើររកម្ដងទៀតតាមបណ្ដោយមាត់អូរដែលមានចម្ងាយប្រមាណជា២ទៅ៣គីឡូម៉ែត្រពីខ្ទមចម្ការនោះក៏ប្រទះឃើញតែម្តងគឺចងកស្លាប់បាត់ទៅហើយ។ ភ្លាមៗនោះសាច់ញ្ញាតិក៏បានរាយការណ៍ប្រាប់ដល់សមត្ថកិច្ចផងដែរហើយសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុធ្វើការត្រួតពិនិត្យធ្វើកោសលវិច័យលើសពឃើញ ថាពិតជាបានធ្វើអត្តឃាតដោយចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។
នគរបាលអធិការស្រុកកូនមុំក៏បានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។
តាមប្រភពបានឱ្យដឹងពីសាច់ញ្ញាតិបានឱ្យដឹងថាមូលហេតុដែលជនរងគ្រោះទៅចង.កនោះ គឺ ជនរងគ្រោះទៅផឹកស្រាស្រវឹងហើយត្រឡប់មកដល់ផ្ទះវិញក៏ប្រលែងលេងជាមួយប្រពន្ធដោយយកក្បាលទៅត្បុលចូលនឹងពោះប្រពន្ធតែប្រពន្ធប្រហែលជាឈឺឬមួយយ៉ាងណានោះទេស្រាប់តែបានសម្ដែងការៈខឹងសម្បារយ៉ាងខ្លាំងនិងមិនពេញចិត្តចំពោះប្ដី។ បន្ទាប់ពីនោះប្តីក៏មានការអាក់អន់ចិត្តជាមួយនិងប្រពន្ធ រួចក៏ពោលពាក្យថា អ៊ីចឹងអញទៅងាប់ហើយ បន្ទាប់មកក៏ឡើងជិះម៉ូតូចេញទៅបាត់រហូតប្រទះឃើញសពចងកនេះតែម្តង ៕ ដោយៈជីវ័ន្ត