មើល​រឿង​ក្តៅ​សាច់​ច្រើន​ពេក​ មក​រំលោភ​ប្អូនស្រី​ខ្លួនឯង រាប់​ឆ្នាំ​ ទើប​បែកធ្លាយ​

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​ស្ថិត​ក្នុង​វ័យ​ អនីតិជន​ត្រូវ​បាន​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ ឃាត់ខ្លួន​ទៅ​តាម​ពាក្យបណ្តឹង​របស់​ម្តាយ​និង​ដោយ​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ផង​ដែរ​បន្ទាប់​ពី​ធ្លាយ​រឿង​ដែល​ពាក់ព័ន្ធ​និង​ករណី​ចាប់រំលោភ​សេពសន្ថវៈ​ទៅ​លើ​ប្អូនស្រី​បង្កើត​របស់​ខ្លួន​អស់​រយៈពេល​រាប់​ឆ្នាំ​រួច​មក​។​

​លោក​វរសេនីយ៍ត្រី​ ស​ គឹ​ម​ឡុ​ង​ អធិការ​នគរបាល​ ស្រុក​មោងឫស្សី​បាន​លើក​ឡើង​ថា​ក្រោយ​ពី​ស្ត្រី​ជា​ម្តាយ​បាន​មក​ដាក់​ពាក្យ​ប្តឹង​ទៅ​លើ​កូនប្រុស​បង្កើត​របស់​គាត់​រួច​មក​និង​ដោយ​មានការ​ឆ្លង​យោបល់​ពី​លោក​ព្រះរាជអាជ្ញា​ នួន​ សាន​ ផង​នោះ​ កាលពី​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ៥​ល្ងាច​ កម្លាំង​ជំនាញ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មោងឫស្សី​ បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ហ​ វ​ ន​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ភូមិ​ដើម​ដូង​ ឃុំ​មោង​ ស្រុក​មោងឫស្សី​ ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅ​លើ​ប្អូនស្រី​បង្កើត​របស់​គេ​ដែល​មានឈ្មោះ​ ហ​ ស​ ខ​ អាយុ​៨​ឆ្នាំ​ អស់​រយៈពេល​រាប់​ឆ្នាំ​ទើប​បែកការ​។​

​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា​ចាប់ពី​អំឡុង​ខែ​ កុម្ភៈ​ រហូត​ដល់​ ខែឧសភា​ ឆ្នាំ​២០១៨​នេះ​ កូនប្រុស​បង្កើត​របស់​ខ្លួន​បាន​ធ្វើ​សកម្មភាព​ ចាប់រំលោភ​សេពសន្ថវៈ​ជាមួយ​ប្អូនស្រី​បង្កើត​របស់​ខ្លួនឯង​ ជា​ច្រើន​លើក​ ច្រើន​សារ​ដោយ​បាន​សម្រេច​រាល់​លើក​ផង​ដែរ​ ដែល​រឿង​នេះ​ទើបតែ​បែកការ​ប៉ុណ្ណោះ​។​

​តាម​ការ​សារភាព​របស់​ក្មេង​ប្រុស​រូប​នេះ​បាន​បញ្ជាក់​ថា​ការ​ឡើង​តណ្ហា​នេះ​ដោយសារ​តែ​កន្លង​មក​ខ្លួន​ធ្លាប់​មើល​រឿង​ក្តៅ​សាច់​តាម​រយៈ​ទូរស័ព្ទ​ដៃ​មិត្តភក្តិ​ច្រើន​ពេក​ដែល​ធ្វើ​ឲ្យ​​ខ្លួន​មាន​អារម្មណ៍​ចង់​សាក​ ចង់​ដឹង​ ក៏​ប្រព្រឹត្ត​រឿង​ផ្តេសផ្តាស់​បែប​នេះ​។​ ជុំវិញ​បញ្ហា​នេះ​ដែរ​គឺជា​សិទ្ធិ​របស់​តុលាការ​ក្នុង​ការ​សម្រេច​ និង​វិនិច្ឆ័យ​ ព្រោះ​ទាំង​ក្មេង​ស្រី​រង​គ្រោះ​ក៏​ដូច​ជា​ក្មេង​ប្រុស​ជាប់ចោទ​ដោយសារ​តែ​ពួក​គេ​សុទ្ធតែ​ស្ថិត​ក្នុង​វ័យ​អនីតិជន​ទាំងអស់​ ៕​ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print