ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា កម្ពុជានឹងទទួលរងឥទ្ធិពលសម្ពាធទាប នឹងបង្កឱ្យមានភ្លៀងធ្លាក់រាយប៉ាយ ជាបន្តបន្ទាប់នៅទូទាំងប្រទេសចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ។
យោងតាមសេចក្ដីជូនដំណឹងចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨បានបញ្ជក់ទៀតថា ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតពីមធ្យមទៅច្រើន នឹងអាចបង្កឱ្យមានជំនន់ទឹកភ្លៀងជាថ្មី នៅតាមបណ្តារាជធានី-ខេត្តមួយចំនួន ជាពិសេសតំបន់ទំនាបកណ្តាល ៕
សូមអានសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកដូចខាងក្រោមនេះ ៖
...