យ៉ាងតិចមានពលរដ្ឋ៥នាក់ និង១៥នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ សង្ស័យផឹក ទឹកមានជាតិពុល

ចែករំលែក៖

ខេត្តក្រចេះ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីប្រជាពលរដ្ឋខេត្តក្រចេះបាន ស្លាប់ និង១៥នាក់ទៀតកំពុងសង្គ្រោះបន្ទាន់ សង្ស័យទទួលទានទឹកអូរមានជាតិពុល ។

ហេតុការណ៍ភ្ញាក់ផ្អើល និងរន្ធត់ខាងលើនេះ បើតាមការអះអាងពីសមត្ថកិច្ចថាបានកើត ឡើងកាលពីព្រលប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ ប៉ុន្តែទើបនឹងមានការភ្ញាក់ផ្អើលពេញខេត្ត ក្រចេះនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ ។

ជុំវិញហេតុការណ៍នេះ គេបានរាយការណ៍មកអង្គភាពនគរដ្រេហ្គនឲ្យដឹងថា ពេលនេះមាន  វត្តមានលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានដឹកនាំមន្ត្រីរបស់ខ្លួន និងមន្ត្រីជំនាញខាងមន្ទីរសុខាភិបាលចុះដល់កន្លែងកើតហេតុជួយអន្តរាគមន៍សង្គ្រោះបន្ទាន់ ​នៅភូមិកើតហេតុ ស្ថិតនៅភូមិស្រនន ឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ ។

បើតាមការអះអាងជំហានដំបូងពីមន្ត្រីសុខាភិបាលបានបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះ មិនពុលដោយសារការទទួលទានអាហារអ្វីនោះទេ ប៉ុន្តែអាចបណ្តាលមកពីពួកគាត់ទៅដង  ​ទឹកអូរហើយមានសារធាតុថ្នាំពុលយកមកបរិភោគទើបរងគ្រោះដល់ថ្នាក់នេះ ។

បច្ចុប្បន្នជនរងគ្រោះបាននឹងកំពុងជួយសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យបង្អែកខេត្ត ។ ដោយ  ឡែកអាជ្ញាធរ និងសមត្ថ កិច្ចពាក់ព័ន្ធកំពុងចុះទៅសួរនាំ និងរកឲ្យឃើញពីមូលហេតុពិត ចំពោះករណីប្រជាពលរដ្ឋរងគ្រោះ តាមរយៈការពន្លឿនកិច្ចការងារ ក្រោមដឹកនាំបញ្ជា ដោយផ្ទាល់ពីលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ៕ នគរដ្រេហ្គន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print