ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សូមប្រកាស សារជាថ្មីថា ចំពោះការប្រឡងចូលក្របខ័ណ្ឌជាមន្ត្រីរាជការផ្នែកសុខាភិបាល គឺមិនត្រូវបានកំណត់អាយុទៀតទេ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញសង្គមfacebookនៅព្រឹកថ្ងៃទី០៦ ខែឧសភានេះថា អ្នករៀនពេទ្យឯកទេសជាដើម គឺត្រូវប្រើរយៈពេលយូរឆ្នាំទម្រាំរៀនចប់ ហើយ ចង់ធ្វើជាមន្ត្រីរាជការសុខាភិបាលផ្នែកពេទ្យ តែបែរជាហួសពេលហួសអាយុ។ ប៉ុន្តែពេលនេះ ទោះអាយុប៉ុន្មានក៏អាចប្រឡងចូលបានដែរ។
សម្តេចបន្តថា ចំពោះការស្នើសុំឱ្យសម្តេចការលើកលែង ឬបន្ធូរបន្ថយលើវិញ្ញាសារប្រឡងចូលពេទ្យគឺមិនអាចធ្វើបានឡើយ។ ទាល់តែចេះទើបជាប់ មិនអាចយកសមត្ថភាពអ្នកដទៃ ឬមិនរៀនផង បានជាប់គឺគ្មានបែបនេះទេ៕
...