ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ថា សម្តេចនឹងពិនិត្យឡើងវិញនូវការដំឡើងឋានន្តរស័ក្កិ និងថ្នាក់នៅក្នុងក្រសួង មន្ទីរ ស្ថាប័នទាំងអស់កន្លងមកថា តើបានដំឡើងឱ្យមន្ត្រី និងកងកម្លាំងក្នុងក្រសួងរបស់ខ្លួនបានត្រឹមត្រូវទៅតាមការកំណត់ក្នុងច្បាប់ហើយឬនៅ?
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញសង្គមfacebookនៅព្រឹកថ្ងៃទី០៦ ខែឧសភានេះថា រដ្ឋមន្ត្រីដែលគ្រប់គ្រងគ្រប់ក្រសួងទាំងអស់ ត្រូវយកចិត្តទុកដាក់លើរឿងនេះ គឺត្រូវដំឡើងឋានន្តរស័ក្តិឱ្យបានត្រឹមត្រូវទៅតាមច្បាប់ កុំធ្វើតាមតែបទបញ្ជា ហើយកុំគិតតែដំឡើងឋានន្តរស័ក្កិ និងតួនាទីរបស់ខ្លួនឬបក្ខពួកខ្លួនមិនបានគិតគូរដល់មន្ត្រីនៅក្រោមឱវាទ។
តាមច្បាប់នៅក្នុងក្របខណ្ឌមន្ត្រីរាជការស៊ីវិល គឺក្រោយរយៈពេល០២ឆ្នាំត្រូវស្នើសុំដំឡើង ឋាន្តរស័ក្កិចំនួន០១ដង។ ដូច្នេះតើគ្រប់ក្រសួងស្ថាប័នទាំងអស់បានធ្វើត្រឹមត្រូវតាមការកំណត់ក្នុងច្បាប់ហើយឬនៅ?