នាយឧត្ដមសេនីយ៍ សៅ សុខា ទទួលជួបសមាជិកព្រិទ្ធសភាសហរដ្ឋអាមេរិក ដែលបានមកអញ្ជើញបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៨ នេះ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលជួបសមាជិកព្រិទ្ធសភាសហរដ្ឋអាមេរិក ដែលបានមកអញ្ជើញបំពេញទស្សនៈកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ ក្នុងជំនួបនោះផងដែរ លោកនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានមានប្រសាសន៍អំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ហើយកំណើនសេដ្ឋកិច្ចកម្ពុជាគឺស្ថិតក្នុងរង្វង់ ៧% ជាប់ៗផងដែរ ក្នុងនោះដែរកីឡាបាល់ទាត់របស់កម្ពុជា ក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ ។ ការអភិវឌ្ឍន៍កីឡាបាល់ទាត់យ៉ាងឆាប់រហ័ស ដោយមានការបង្កើតសាលាបាល់ទាត់ទូទាំងប្រទេស ការរៀបចំបណ្តុះគំនិតលេងកីឡា និងអភិវឌ្ឍន៍យុវជនទូទាំងប្រទេស ហើយការបង្កើតសាលាបាល់ទាត់នេះ គឺមិនមែនគ្រាន់តែសម្រាប់លេងបាល់ទាត់តែមួយមុខនោះទេ គឺដើម្បីផ្សព្វផ្សាយខ្លឹមសារអប់រំបណ្តុះគំនិតយុវជន គេចផុតពីបញ្ហាអសកម្មក្នុងសង្គម នៅឱ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចណ៍ ចេះស្រឡាញ់បរិស្ថាន ចេះថែទាំសុខភាព មានអនាម័យ និងការយល់ដឹងពីជំងឺឆ្លងផ្សេងៗផងដែរ។ លោក Mike Leach សមាជិកព្រិទ្ធសភាសហរដ្ឋអាមេរិក ក៏បានអបអរសាទរ និងមានការភ្ញាក់ផ្អើលចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា និងសូមអបអរសាទរចំពោះការីកចម្រើនវិស័យកីឡាបាល់ទាត់របស់កម្ពុជាផងដែរ ហើយនៅថ្ងៃអនាគត លោកចង់រឹតចំណងទំនាក់ទំនងឱ្យកាន់តែជិតស្និទថែមទៀង និងអាចនាំក្រុមកីឡាបាល់ទាត់នារីរបស់សហរដ្ឋអាមិរិក ដើម្បីមកប្រកួតមិត្តភាពជាមួយកីឡាបាល់ទាត់នារីនៅកម្ពុជាផងដែរ។ ដោយសារលោកបានមកកម្ពុជាច្រើនដងហើយលោកថាលោកយល់ពីស្ថានភាពនៅកម្ពុជា លោកក៏មានប្រសាសន៍ថាពេលលោកត្រឡប់ទៅវិញលោកនិងប្រាប់ដល់ប្រជាជនអាមេរិកឱ្យដឹងពិស្ថានភាពនៅប្រទេសកម្ពុជា និងកុំវាយតម្លៃអំពីស្ថានភាពការពិតនៅកម្ពុជា៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print