ខេត្ដបាត់ដំបង៖ អ្នករត់តាក់ស៊ីដឹក អ្នកដំណើរនៅខេត្ដបាត់ដំបងបានរិះគន់ថា មានកុងត្រូលជជុះបង្កអនាធិប តេយ្យនៅតាមដងផ្លូវក្រវាត់ក្រុងសំខាន់ៗដើម្បីជំរិតយកប្រាក់ពីរថយន្ដដឹកអ្នក ដំណើរធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ។ អ្នករត់តាក់ស៊ីអំពាវនាវឱ្យអាជ្ញាធរបាត់ដំបងកុំឱ្យដាក់កុងត្រូលយកប្រាក់ពីរថ យន្ដដឹកអ្នកដំណើរដោយគ្មានសណ្ដាប់ ធ្នាប់ទៀត ។
អ្នករត់តាក់ស៊ីពីក្រុងបាត់ដំបងទៅ ក្រុងប៉ោយប៉ែតខេត្ដបន្ទាយមានជ័យ សម្ដែងការមិនពេញចិត្ដនឹងកុងត្រូល នៅខេត្ដបាត់ដំបងដែលដាក់កុងត្រូល គាបសង្កត់យកប្រាក់ពីរថយន្ដដឹកអ្នក ដំណើរដោយមិនគិតពីទុក្ខលំបាករបស់ ប្រជាពលរដ្ឋនោះ ។
ក្រុមអ្នករត់តាក់ស៊ីថ្លែងថា នគរ បាលចរាចរបានដាក់កុងត្រូលត្រួតពិនិត្យរថយន្ដធ្វើដំណើរតាមដងផ្លូវក្រវាត់ក្រុងបាត់ដំបងយ៉ាងអនាធិបតេយ្យអស់ជា ច្រើនឆ្នាំមកហើយដោយពុំបានសម្រួលចរាចរណ៍ដល់អ្នកធ្វើដំណើរទៅមកតាមផ្លូវពិតប្រាកដនោះទេ ប៉ុន្ដែនគរបាល ចរាចរ បែរជាអង្គុយចាំយកប្រាក់ពីរថ យន្ដដឹកអ្នកដំណើរលើសចំណុះពី៥ពាន់ រៀលទៅជាង១ម៉ឺនរៀលទៅវិញ ជាពិសេស នៅចំណុចរង្វង់មូលព្រាបស រង្វង់មូល នាងរំសាយសក់ និងរង្វង់មូលយាយទេព ជាដើម ។
ទាក់ទិននឹងបញ្ហានេះអធិការនគរ បាលក្រុងបាត់ដំបង លោក យឹម វិចិត្ដ មានប្រសាសន៍ថា លោកពុំអាចបក ស្រាយជុំវិញបញ្ហានេះបានទេ ពីព្រោះ នគរបាលចរាចរដែលបានដាក់ប៉ុស្ដិ៍ តាមដងផ្លូវក្រវាត់ក្រុងបាត់ដំបងនោះជានគរបាលចរាចរនៃស្នងការដ្ឋាននគរ បាលខេត្ដបាត់ដំបងហើយពុំមានពាក់ព័ន្ធនឹងនគរបាលអធិការដ្ឋានក្រុងឡើយ ។
មន្ដ្រីស៊ើបអង្កេតនៃអង្គការលីកាដូ (LICADHO) ខេត្ដបាត់ដំបង លោក ហេង សាយហុង មានប្រសាសន៍ថា នគរបាលចរាចរបានដាក់ប៉ុស្ដិ៍ត្រួតពិនិត្យតាមដងផ្លូវចំណុចសំខាន់ៗក្នុងក្រុងបាត់ដំបងតែងតែយកលុយពីរថយន្ដដឹក អ្នកដំណើរដោយគ្មានវិក្កយបត្រដែល ផ្ទុយពីច្បាប់ចរាចរណ៍ហើយបានបង្កផល លំបាកដល់ប្រជាពលរដ្ឋអស់ជាច្រើន ឆ្នាំមកហើយ ។
អ្នករត់តាក់ស៊ីនៅខេត្ដបាត់ដំបងលើកឡើងថា នគរបាលចរាចរដាក់ប៉ុស្ដិ៍ ត្រួតពិនិត្យតាមដងផ្លូវក្នុងក្រុងបាត់ដំបង នោះភាគច្រើនមានចេតនាប្រព្រឹត្ដអំពើពុករលួយដែលអាជ្ញាធរពាក់ព័ន្ធគួរចាត់វិធានការឬបញ្ឈប់កុំឱ្យនគរបាលបន្ដ សកម្មភាពនេះតទៅទៀតដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ៕
ដោយ៖ សហការី