សមត្ថកិច្ចដែនជម្រកសត្វបឹងពែ ស្ទាក់ចាប់រថយន្តខ្នាតយក្យ ដឹកជំឈើពុះបង្កប់ឈើ លេខ១

ចែករំលែក៖

ខេត្តកំពង់ធំ ៖ រថយន្តប្រភេទយក្សដឹកជំនៀ ឈើពុះ និងបង្កប់ឈើ ត្រូវបានសមត្ថកិច្ច ជម្រកសត្វព្រៃបឹងពែ ធ្វើការឃាត់ខណៈពេលដែលកំពុងតែ ធ្វើសកម្មភាពដឹកជញ្ជូនឈើដោយគ្មានច្បាប់ តាមបណ្តោយ ផ្លូវជាតិលេខ ៦២ ដែលលាតសន្ធឹងពីខេត្តព្រះវិហារ មកខេត្តកំពង់ធំ និងត្រូវបានសមត្ថកិច្ចបរិស្ថានបង្រ្កាប នៅចំណុចមុខស្នាក់ការ ដែនជម្រកសត្វព្រៃ បឹងពែ ស្ថិតភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានបញ្ជាក់ ថា រថយន្តដឹកឈើប្រភេទយក្យ ហ្វាឌឺគាំ ពណ៌ស អត់ស្លាកលេខ បានដឹកឈើចេញពីស្រុកឆែប ខេត្តព្រះវិហារ ឆ្ពោះទៅលក់នៅភ្នំពេញ ដែលមានម្ចាស់ឈើឈ្មោះ វ៉ន នុប រស់នៅស្រុកបសែត ខេត្តកំពង់ស្ពឺ ជាអ្នកប្រកបមុខរបររកស៊ីដឹកឈើ តាមរយះរថយន្តធុនធំ មកលក់នៅ ទីផ្សារភ្នំពេញ។

លោក លី ស្រេង ប្រធានការិយាល័យអភិរក្ស និងនាយកដែនជម្រកសត្វព្រៃបឹងពែ បានដឹកនាំមន្រ្តីក្រោមឳវាទ ស្ទាក់ចាប់រថយន្ត ដឹកឈើជំនៀរ បង្កប់ឈើប្រភេទលេខ១ ដែលមានឈើផ្ទិក ឈើសុក្រម ឈើត្រាច ឈើរាំង បានចាប់នៅវេលាម៉ោង ៥ទាបភ្លឺ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៨ រហូតមកដល់ថ្ងៃទី៨ ឆ្នាំខែដដែល ទើបធ្វើការវាស់វែង តែពុំទានដឹងចំនួនពិតប្រាកដនៅឡើយ។

លោក លី ស្រេង ប្រធានការិយាល័យអភិរក្ស និងនាយកដែនជម្រកសត្វព្រៃបឹងពែ បានឲ្យដឹងថា ការដឹក ជញ្ជូនឈើ របស់ឈ្មួញបានប្រើរូបភាព យកឈើកាត់ពីព្រៃទាំងមូល មកពុះ ជ្រៀកជា២ គឺជាល្បិចថ្មីរបស់ អ្នករកស៊ី ដើម្បីបំភាន់ភ្នែកមហាជន ដោយយោងតាមបទបញ្ជារបស់ លោក តុប កក្កា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ បានឲ្យមន្រ្តីបរិស្ថានទាំងអស់ សហការគ្នាបង្រ្កាបបទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ និងទប់ស្កាត់ ការកាប់រុករាន្ទដីព្រៃរបស់រដ្ឋមកធ្វើជាកម្មសិទ្ធ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print