លោក សេង បញ្ញារិទ្ធ បន្តសាងសង់សំណង់បំពានលើដីកាសម្រេចចាត់ចែងជាណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ ៖ កាលពី រសៀលថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ លោក សេង បញ្ញារិទ្ធ អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅផ្ទះលេខ២៣បេ ភូមិ លេខ៥ ឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង បានបន្តធ្វើការសាងសង់សំណង់របស់ខ្លួនទាំងបំពាន ទៅនឹងដីកាសម្រេចរក្សាការពារ របស់​​សាលាដំបូងរាជធានីភ្នំពេញ នៅចំណុចដីឡូលេខ១១២ស្ទួន ផ្លូវលេខ១ ក្រុមទី៧ ភូមិ បឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សកម្មភាពដែលលោក សេង បញ្ញារិទ្ធ សាងសង់សំណង់បំពានទៅនឹងដីកាសម្រេចចាត់ ចែងជាបណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះអាសន្នរបស់សាលាដំបូងរាជធានី ភ្នំពេញលើសំណុំរឿងរក្សាការពារលេខៈ៥១ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ ដីកាសម្រេច លេខៈ៨៤ ន-ដ ៣ ចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨ ក៏ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ​ខណ្ឌច្បារអំពៅចុះមកហាមឃាត់ និងមិនអនុញ្ញាតឲ្យសាងសង់ ប្រសិនបើគ្មានឯកសារផ្លូវ ច្បាប់ត្រឹមត្រូវ ។ ប៉ុន្តែករណី គេសង្កេតឃើញថា ម្ចាស់សំណង់នៅតែបន្តសាងសង់ទាំង បំពាន ក្នុងចេតនាទុច្ចរិតនៃបទល្មើសព្រហ្មទណ្ឌ ។

អ្នកស្រី ខៀវ ណារិន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះលេខ៣៨បេអឺ១ ផ្លូវ​លេខ​៣៦៣ ភូមិដើមម៉ាក់ក្លឿ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញបានឲ្យដឹងថា ឈ្មោះ សេង បញ្ញារិទ្ធ ម្ចាស់ទីតាំងដីឡូលេខ​១១២ស្ទួន ផ្លូវលេខ១ ក្រុមទី៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ​ បានធ្វើការសាងសង់ផ្ទះ ក្នុងគោលបំណងបុកគ្រឹះរឹងមាំ លើដីទំហំ៥៤,៧៥ម៉ែត្រក្រឡា ដែលលយចូលដីចំណីផ្លូវជាតិលេខ១ ហើយការសាងសង់ នេះពុំទាន់មានលិខិតអនុញ្ញាតសាងសង់ត្រឹមត្រូវនៅឡើយទេ ។ ក្នុងនោះអ្នកស្រីក៏បានពឹង មេធាវីដាក់ពាក្យសុំផ្អាកការសាងសង់លំនៅឋាននេះនៅសាលាខណ្ឌច្បារអំពៅ ចុះថ្ងៃទី២   ខែសីហា ឆ្នាំ២០១៨ ។ ក្រោយមកសមត្ថកិច្ច និងជំនាញ អាជ្ញាធរ ចុះពិនិត្យទីតាំងជាក់ ស្តែង ដែលមានមន្ត្រីជំនាញពិនិត្យនោះ ក៏បញ្ជាក់ថា មិនអាចគូសប្លង់សាងសង់បាន ព្រោះ ថាដីឈ្មោះ សេង បញ្ញារិទ្ធ នៅសល់តូច សរុបមានត្រឹម១៦,១៤ម៉ែត្រក្រឡា បន្ទាប់ពីកាត់  ចំណីផ្លូវជាតិលេខ១ ។ ប៉ុន្តែជាច្រើនលើកច្រើនសា ​ឈ្មោះ បញ្ញា រិទ្ធ មិនបានធ្វើតាមការ សម្របសម្រួលរបស់អាជ្ញាធរនោះឡើយ ។ ដូច្នេះ អ្នកស្រីក៏បានប្តឹងទៅសាលាដំបូងរាជ  ធានីភ្នំពេញ ចេញដីកាសម្រេចចាត់ចែងជាបណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះ  អាសន្ន និងមានការចុះអនុវត្តដោយកម្លាំងសមត្ថកិច្ចហាមឃាត់ឈ្មោះ សេង បញ្ញារិទ្ធ មិន ឲ្យធ្វើការសាងសង់ ធ្វើការផ្សេងៗនៅលើដីឡូលេខ១១២ស្ទួន ផ្លូវលេខ១ ក្រុមទី៧ ភូមិបឹង ឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ។

សកម្មភាពសាងសង់បន្តរបស់ឈ្មោះ សេង បញ្ញារិទ្ធ លើដីឡូខាងលើកាលពីរសៀលថ្ងៃ អង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ ជាបទល្មើសព្រហ្មទណ្ឌ បន្ទាប់ពីបំពានទៅនឹងដីកាសម្រេចរក្សាការពារ ទប់ស្កាត់ជាបន្ទាន់  នូវស្ថានភាពរបស់កូនបំណុល តាមពាក្យសុំរបស់ម្ចាស់បំណុល តាមមាត្រា៥៤៨ និងមាត្រា ៥៤៩ នៃក្រមនីតិវិធីរដ្ឋប្បវេណី ។

គួររំឭកថា ឈ្មោះ សេង បញ្ញារិទ្ធ ក៏បានប្តឹងជំទាស់ទៅនឹងដីកាសម្រេចចាត់ចែងជា បណ្តោះអាសន្ន ដែលកំណត់ឋានៈជាបណ្តោះអាសន្ន ដែលចេញដោយចៅក្រម ប៊ុន ធី សាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែតុលាការបានតម្កល់ដីការសម្រេចរក្សាការពារ ទប់ស្កាត់ នេះដដែល ។ ដូច្នេះ ទាំងអាជ្ញាធរ និងសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការហាមឃាត់ សំណង់ខាងលើនេះ តាមអំណាចឆន្ទានុសិទ្ធិរបស់តុលាការ​។

ពាក់ព័ន្ធនឹងករណីនេះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មិន   បានធ្វើការបកស្រាយពន្យល់នៅឡើយទេ ខណៈលោកកំពុងជាប់មានភារកិច្ចប្រជុំជាមួយ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ តាមទូរស័ព្ទលោកគ្រាន់តែបញ្ជាក់ថា ការ ងារនេះ គឺអភិបាលរងមួយរូបជាអ្នកទទួលបន្ទុក គឺលោក នុប ផា បានធ្វើកិច្ចការនេះ ។ ដោយឡែក លោក នុប ផា អភិបាលរងខណ្ឌច្បារអំពៅ ទទូលស្គាល់ថា តុលាការចេញ ដីកាសម្រេចហាមឃាត់សំណង់នេះ ពិតប្រាកដមែន ហើយបើម្ចាស់សំណង់នៅបន្តសាង សង់ គឺជាការទទួលខុសត្រូវរបស់ម្ចាស់សំណង់ ខណៈឋិតក្នុងសមត្ថកិច្ចតុលាការ ផុតដៃ  អាជ្ញាធរហើយនោះ ។

ករណីនេះ អ្នកស្រី ខៀវ ណារិន ផ្តិតយករូបភាពនៃកម្មភាពសាងសង់សំណង់នេះ ប្តឹងទៅ  តុលាការក្នុងបទល្មើសព្រហ្មទណ្ឌទៅលើឈ្មោះ សេង បញ្ញារិទ្ធ ប្រសិនបើមិនបានផ្អាក់ទៅ  តាមការហាមឃាត់នៃអាជ្ញាធរ សមត្ថកិច្ចទេនោះ ។ ម្យ៉ាងវិញទៀត សកម្មភាពនេះ លោក សេង បញ្ញារិទ្ធ ពិតជាមានចេតនាបំពានយ៉ាងខ្លាំងទៅលើដីកាសម្រេចរក្សាការពារ ដ៏ដូចជា  ការបំពានទៅនឹងប្រព័ន្ធយុត្តិធម៌ ក្នុងប្រទេសមានច្បាប់ ។

ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចអះអាងថា អនុវត្តតាមអំណាចតុលាការ ត្រូវតែចុះហាម ឃាត់សំណង់នេះឲ្យខាងតែបាន ប៉ុន្តែដោយភ្លៀងខ្លាំងពេក គេក៏ពុំដឹងថា ម្ចាស់សំណង់ ផ្អាក ដោយសារភ្លៀងខ្លាំងដំណើរការមិនកើត ឬក៏សម្រេចផ្អាកដោយខ្លួនឯងនោះទេ ។ កម្លាំងកងរាជអាវុធហត្ថខណ្ឌច្បារអំពៅ ក៏បានបញ្ជាក់ផងដែរថា ក្រោយភ្លៀងបញ្ចប់បន្ត ដឹកនាំកម្លាំងហាមឃាត់សំណង់របស់ឈ្មោះ សេង បញ្ញារិទ្ធមិនខាន ៕ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print