ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃអង្គារ ៩ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង ៣និង៣៥នាទីរសៀល មានករណី រន្ទះបាញ់មនុស្សស្លាប់ នៅចំនុច ភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខណៈដែលបុរសរងគ្រោះបានស៊ីឈ្នួលធ្ វើរបងដីឡូត៍ឱ្យគេមេឃកំពុងភ្លៀ ងស្រិចៗលាយឡំនិងផ្គររន្ទះ។
លោកនាយប៉ុស្ថិ៍សង្កាត់និមិត្តប្ រាប់ឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ ងួន តុលា ភេទប្រុស អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ រឿន គឿន កូន៥ នាក់ ស្រី១នាក់ មានទីលំនៅ ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ហើយបានមកស្នាកនៅ បណ្តោះអាសន្ន ក្នុង ភូមិស្នួលទ្រេត ឃុំអូបីជាន់ ស្រុក អូរជ្រៅ ។
សព ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យ នៅ ភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕ សំ វិច្ឆិកា