ភ្នំពេញ៖ នារីរូបស្រស់ជាជនជាតិចិនម្នាក់ ស្រវឹងបើករថយន្តធុនត្រាមួយគ្រឿ ងក្នុងល្បឿនលឿនហើយបានរ៉េចង្កូ តទៅបុកនិងរថយន្តហាយឡែនឌ័រពីក្រោ យបណ្តាលអោយរងការខូចខាតហើយព្យាយា មបើករត់ត្រូវបានរថយន្តរងគ្រោះដេ ញឃាត់ជាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង១១និង៥០នាទីយប់ ថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចមុខវិទ្យាល័យបឹងត្របែក តាមបណ្តោយផ្លូវព្រះមុន្នីវង្ស ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
បើតាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ា កហាយឡែនឌ័រ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Z -7345 បើកបរដោយបុរសម្នាក់ធ្វើដំណើរតា មបណ្តោយផ្លូវព្រះមុន្នីវង្ស ក្នុងទិសដៅពីជើងទៅត្បូង ខណះមកដល់ចំណុចកើតហេតុស្រាប់តែ មា នរថយន្តម៉ាកធុនត្រា ពណ៍ស ពាក់ស្លាកលេខកណ្តាល2A 9866 បើកបរដោយនារីម្នាក់ជាជនជាតិចិ នធ្វើដំណើរមកពីក្រោយទាំងស្ថានភា ពស្រវឹង ហើយបានជ្រុលបុកគូទរថយន្តហាយឡែ នឌ័រពីក្រោយពេញទំហឹងបណ្តាលអោ យរងការខូចខាត ភ្លាមនោះរថយន្តបង្កបានព្យាយាមបើ ករត់រហូតមកដល់ចំណុចមុខស្ថានីយ៍ ប្រេងឥន្ទនះសូគីម៊ិចទើបរថយន្ តរងគ្រោះដេញឃាត់បាន។
ក្រោយពេលកើតហេតុភាគីទាំងសងខាងបា នធ្វើការសម្របសម្រួលដោយភាគីខា ងរថយន្តបង្កចេញថ្លៃជួសជុលចំនួ ន១៧០០ដុល្លារដើម្បីបញ្ចប់រឿងនៅ កន្លែងកើតហេតុ៕ដោយ៖ភារ៉ា ដង្កោ