កំពង់ធំ ៖ នៅវេលាម៉ោង៧ និង១០នាទីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ ។
ជនរងគ្រោះ ឈ្មោះ លន ខោន ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំមានរិទ្ធ មានកូនចំនួនបីនាក់ ប្រុស២ នាក់ បានធ្លាក់ពីរឺម៉ក់គោយន្តកន្ត្រៃបណ្ដាលអោយកង់ខាងក្រោយជាន់ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នកបើកបរឈ្មោះថោង ម៉ៅ អាយុ ៣០ឆ្នាំត្រូវជាប្ដី។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សាកសពអោយប្ដី និងសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី
...