ស្រ្ដីម្នាក់ធ្លាក់ពីរ៉ឺម៉កគោយន្តកន្ត្រៃយ៍កិនស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

កំពង់ធំ ៖ នៅវេលាម៉ោង៧ និង១០នាទី​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងនៅចំណុចផ្លូវក្រាលគ្រួសក្រហម ក្នុងភូមិបឹង ឃុំមានរិទ្ធ ស្រុកសណ្តាន់ខេត្តកំពង់ធំ ។

ជនរងគ្រោះ ឈ្មោះ លន ខោន ភេទស្រី អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិបឹង ឃុំមានរិទ្ធ មានកូនចំនួនបីនាក់ ប្រុស២ នាក់ បានធ្លាក់ពីរឺម៉ក់គោយន្តកន្ត្រៃបណ្ដាលអោយកង់ខាងក្រោយជាន់ស្លាប់នៅនឹងកន្លែងកើតហេតុ អ្នកបើកបរឈ្មោះថោង ម៉ៅ អាយុ ៣០ឆ្នាំត្រូវជាប្ដី។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់សាកសពអោយប្ដី និងសាច់ញាតិក្រុមគ្រួសារ​ចាត់ចែងធ្វើបុណ្យតាមប្រពៃណី​ ៕ ប៊ុន រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print