ខេត្តមណ្ឌលគិរីៈ ក្រុមរថយន្តសាំយ៉ុងរត់ឈ្នួល ដឹកទ្វានិងបង្អួចផ្ទះកែច្នៃមានពី៥ទៅ៦វង់ផងនោះមកពីទីរួមខេត្តមណ្ឌលគិរីបាននាំគ្នាមកឈប់ចតស្ងៀមនៅមុខសង្កាត់រដ្ឋបាលព្រៃឈើស្រែព្រះ-ចុងផ្លាស់ដែលពួកគាត់កើតទុកមិនសុខចិត្តព្រោះលោកនាយផ្នែកជុយសុឃាងនិងលោកនាយសង្កាត់ស្រ៊ុន ឈួន ដាក់កំហិតពួកគាត់ឱ្យបងប្រាក់ម្នាក់២០ដុល្លារជាថ្នូរមិនអនុវត្តន៍បង្ក្រាបតាមផ្លូវច្បាប់។
ហេតុការណ៍នេះបានកើតឡើងនៅ ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។
នៅព្រឹកថ្ងៃដដែលក្រុមរថយន្តឈ្នួលបានប្រាបក្រុម់អ្នកយកព័ត៌មានថា ទោះបីជាពួកគាត់ដឹកទ្វាដែលកែច្នៃចេញពីសិប្បកម្មលក្ខណៈគ្រួសារក្នុងស្រុកពេជ្រាដារ ខុសច្បាប់ពិតមែនប៉ុន្តែទំហំនៃបទល្មើសរបស់ពួកគាត់ គប្បីលោក មេព្រៃទាំងពីររូបនោះក៏មិនគួរដាក់បន្ទុកឱ្យបង់រហូតដល់ទៅ២០ដុល្លាពេក។
ព្រោះបើគិតពីប្រាក់ចំណេញវិញគឺបានត្រឹមតែ រួចសាំង និងម្ហូបប៉ុណ្ណោះ ពេលដឹកដល់រាជធានីភ្នំពេញនិងខេត្តព្រៃវែងនោះ។
ក្រុមរថយន្តចោទថា កន្លងមកលោកនាយផ្នែកនិងសង្កាត់ទាំងពីរនាក់នោះ តែងតែប្រដេញតាមរថយន្តដឹកទ្វាបង្អួច របស់ពួកគាត់រហូតខ្លះចាប់បាន ខ្លះក៏រត់រួច ប្រសេកប្រសាចពេញផ្លូវ ជួនកាលពេលខ្លះ និងកើតគ្រោះថ្នាក់ ចរាចរណ៍ ថែមទៀតផង។
បើនៅពេលចាប់បានគឺអូសចូលស្នាក់ការផ្នែកឬសង្កាត់ លោកនាយទាំងពីរ រូបតែងយកផ្លូវច្បាប់មកនិយាយដើម្បីគំរាមយកលុយរាប់រយរាប់ពាន់ដុល្លារឯណោះ ទើបដោះលែងវិញ និងបញ្ជាក់ថា ពិន័យអន្តរាកាលរយៈពេលឆាប់។
ហើយក្រុមរថយន្តឈ្នួលបានរំសាយទៅវិញនៅម៉ោងប្រមាណជា១០និង៤៣នាទីថ្ងៃដដែល បន្ទាប់អំពីអាជ្ញាធរនិងសមត្ថកិច្ចចម្រុះចុះមកអន្តរាគមន៍សម្រួលនិងសន្យាថានិងពិភាក្សាគ្នាលើករណីនេះ។
លោកជុយ សុឃាង នាយផ្នែកនោះត្រូវបានគេអះអាងថាមិនស្ថិតនៅ ក្នុងទីតាំងតវ៉ានោះទេ គឺលោកកំពុងមានភារៈកិច្ចនៅកន្លែងផ្សេង។
ហើយនេះមិនមែនជាលើទី១នោះទេ ដែលការតវ៉ានេះកើតឡើងវាបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីលោកជុយ សុឃាង មកកាន់តួនាទីជានាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមានេះ។
គួថ្នាក់ដឹកនាំក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ពិសេសនាយខ័ណ្ឌរដ្ឋបាលព្រៃឈើលោកអ៑ំុវណ្ណសុភ័ក្រ គួពិនិត្យលើមន្ត្រីដែលធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ពលរដ្ឋនេះផងទៅ៕ដោយជីវ័ន្ត