ក្រុមរថយន្តឈ្នួលដឹកទ្វាបង្អូចនាំគ្នាមកឈប់តវ៉ានៅមុខរដ្ឋបាលព្រៃឈើផ្នែកស្រែព្រះនិងចុងផ្លាស់ ព្រោះគៀបយកលុយច្រើនពេក

ចែករំលែក៖

ខេត្ត​មណ្ឌលគិរីៈ ក្រុមរថយន្តសាំយ៉ុងរត់ឈ្នួល ដឹកទ្វា​និងបង្អួចផ្ទះ​កែច្នៃ​មានពី៥​ទៅ​៦​វង់​ផង​នោះមកពីទីរួមខេត្តមណ្ឌលគិរីបាន​នាំគ្នាមកឈប់​ចតស្ងៀមនៅមុខសង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ​-​ចុងផ្លាស់ដែលពួកគាត់កើតទុកមិនសុខចិត្តព្រោះលោកនាយផ្នែកជុយសុឃាងនិងលោកនាយសង្កាត់​ស្រ៊ុន ឈួន ដាក់​កំហិតពួកគាត់ឱ្យបងប្រាក់ម្នាក់២០ដុល្លារជាថ្នូរមិនអនុវត្តន៍​បង្ក្រាប​តាមផ្លូវ​ច្បាប់​។​

ហេតុការណ៍នេះបានកើតឡើង​នៅ ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

នៅព្រឹកថ្ងៃដដែលក្រុមរថយន្តឈ្នួលបានប្រាបក្រុម់អ្នកយកព័ត៌មានថា ទោះបីជា​ពួកគាត់​ដឹក​ទ្វា​ដែលកែច្នៃចេញពីសិប្បកម្មលក្ខណៈគ្រួសារក្នុងស្រុក​ពេ​ជ្រា​ដារ ខុសច្បាប់​ពិតមែនប៉ុន្តែទំហំនៃបទល្មើស​របស់​ពួកគាត់ ​គប្បី​លោក មេព្រៃ​ទាំង​ពីររូប​នោះក៏មិនគួរដាក់បន្ទុក​ឱ្យ​បង់​រហូតដល់​ទៅ​២០​ដុល្លាពេក។

ព្រោះបើគិតពីប្រាក់ចំណេញ​វិញគឺ​បានត្រឹមតែ រួច​សាំង និង​ម្ហូប​ប៉ុណ្ណោះ ពេល​ដឹក​ដល់​រាជធានី​ភ្នំពេញ​និង​ខេត្តព្រៃវែង​នោះ​។​

​ក្រុម​រថយន្ត​ចោទថា កន្លងមក​លោកនាយ​ផ្នែក​និងសង្កាត់ទាំងពីរនាក់នោះ តែងតែ​ប្រដេញ​តាមរថយន្ត​ដឹក​ទ្វា​បង្អួច របស់​ពួកគាត់រហូតខ្លះ​ចាប់បាន ខ្លះ​ក៏រត់​រួច ប្រ​សេក​ប្រសាច​ពេញ​ផ្លូវ ជួនកាល​ពេលខ្លះ ​និង​កើត​គ្រោះថ្នាក់ ចរាចរណ៍ ថែមទៀតផង​។​

បើនៅពេល​ចាប់បាន​គឺ​​អូស​ចូល​ស្នាក់ការ​ផ្នែក​ឬ​សង្កាត់​ ​លោកនាយ​ទាំងពីរ រូប​តែង​យក​ផ្លូវច្បាប់​មក​និយាយ​ដើម្បី​គំរាមយកលុយរាប់រយរាប់​ពាន់​ដុល្លារឯណោះ ទើប​ដោះលែង​​វិញ និង​បញ្ជាក់ថា ពិន័យ​អន្តរា​កាល​រយៈពេល​ឆាប់​។​

ហើយ​ក្រុម​រថយន្ត​ឈ្នួល​បាន​រំសាយ​ទៅវិញ​នៅ​ម៉ោង​ប្រមាណ​ជា​១០​និង​៤៣​នាទី​ថ្ងៃ​ដដែល បន្ទាប់​អំពី​អាជ្ញាធរ​និង​សមត្ថកិច្ចចម្រុះចុះមកអន្តរាគមន៍សម្រួលនិងសន្យាថានិងពិភាក្សាគ្នា​លើ​ករណីនេះ​។​

​​លោក​ជុ​យ សុឃាង នាយផ្នែក​នោះ​ត្រូវបាន​គេ​អះអាងថា​មិន​ស្ថិតនៅ ក្នុង​ទីតាំង​តវ៉ា​នោះទេ គឺ​លោក​កំពុងមាន​ភារៈកិច្ច​នៅ​កន្លែង​ផ្សេង​។​

ហើយ​នេះ​មិនមែនជា​លើ​ទី​១​នោះទេ ដែល​ការ​តវ៉ា​នេះ​កើតឡើង​​វា​បានកើត​ឡើងជាបន្តបន្ទាប់ចាប់តាំងពី​លោក​ជុ​យ សុឃាង មកកាន់តួនាទីជានាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​កែវ​សីមា​នេះ​។
គួថ្នាក់ដឹកនាំក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ ពិសេសនាយខ័ណ្ឌរដ្ឋបាល​ព្រៃឈើ​លោក​អ៑ំុ​វណ្ណ​សុភ័ក្រ គួពិនិត្យ​លើ​មន្ត្រី​ដែលធ្វើឱ្យប៉ះពាល់សតិអារម្មណ៍ពលរដ្ឋនេះផងទៅ​៕ដោយជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print