ភ្នំពេញ ៖ អគ្គិភ័យមួយ បានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងឆេះលើឃ្លាំងលក់រថយន្ត សរុបចំនួន៣កន្លែង ស្ថិតនៅម្តុំម៉ុងឌីយ៉ាល់ ផ្លូវលេខ២១៩ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមសន្និដ្ឋានបឋម មានរថយន្តស៊េរីទំនើបៗ កប់ៗស៊េរីជាង១០គ្រឿង ត្រូវបានរងការឆាបឆេះខ្ទេចគ្មានសល់ ដែលបើតាមការប៉ាន់ប្រមាណតម្លៃរាប់ម៉ឺនដុល្លារ ខណៈឃ្លាំងលក់រថយន្ត ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត និងផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង កំពុងរងការឆាបឆេះ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោងប្រមាណ៤ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨នេះ ៕
...