ភ្នំពេញ៖ បង្គោលភ្លើងបំភ្លឺផ្លូវចំនួនមួយដើមបានបាក់ដួលរៀបស្មើដល់ដីដោយសារតែបុរសម្នាក់ស្រវឹងបើករថយន្តក្នុងល្បឿនលឿនហើយជ្រុលឡើងឃឿនបុក កាលពីវេលាម៉ោង៣ទាបភ្លឺ ថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨ នៅចំនុចមុខច្រកចូលផ្សារដីថ្មី ផ្លូវវេងស្រេង សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើហេតុគេបានឃើញរថយន្តម៉ាកកាមរីគូទហើម ពណ៍សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2C 0409 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតឡើងឃឿនផ្លូវបុកបង្គោលភ្លើងបាក់អស់ចំនួន១ដើមដួលរៀបស្មើដល់ដីហើយរថយន្តបង្កបានព្យាយាមបើករត់ទាំងបែកកង់រហូតទៅដល់ចំណុចស្តុបលូប្រាំទើបទៅមុខលែងរួច។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងស្ទូចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់៕សុខាសែនជ័យ