ភ្នំពេញ ៖ អគ្គីភ័យបានលេបត្របាក់ឃ្លាំងលក់រថយន្តនិងបន្លាស់រថយន្ត៣កន្លែងជាប់ៗគ្នាយ៉ាងសន្ទៅសន្ធៅបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលនៅក្បែរនិងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿនមកអន្តរាគមន៍ភ្លាមៗ។
ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីទាបភ្លឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅឃ្លាំងលក់រថយន្តនិងបន្លាស់រថយន្តនៅតាមបណ្តោយផ្លូវលេខ២១៩ ស្ថិតក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក។
តាមប្រភពព័ត៍មានបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ មានអគ្គីភ័យបានឆាបឆេះឃ្លាំងលក់រថយន្តដែលនៅខាងត្បូងគេ ហើយបានបន្តឆាបឆេះឃ្លាំងដែលនៅជាប់នៅដែលជាឃ្លាំងលក់គ្រឿងបន្លាស់រថយន្តយ៉ាងសន្ធោសន្ធៅហើយបានបន្តទៅឃ្លាំងដែលជាប់គ្នាមួយទៀតភ្លាមៗនោះក៏មានក្រុមរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងមកអន្តរាគមន៍ផងដែរ។ទោះជាយ៉ាងអគ្គីភ័យបានឆាបឆេះយ៉ាងសន្ធោសន្ធៅដោយសារតែមានប្រេងលាយលំនិងជ័រថែមទៀតទើបមានការពិបាកនិងការគ្របគ្រង់ស្ថានការ។
កម្លាំងនគរបាលបានប្រើប្រាស់រយះពេល២ម៉ោងតែនៅតែមិនទាន់អាចគ្រប់គ្រងស្ថានការបាន។
ពាក់ព័ន្ធនិងការឆាបឆេះខាងលើនោះនៅមិនទាន់ដឹងពីមូលហេតុនៅឡើយទេ ហើយការខូចខាតនោះក៏មិនទានអាចសន្ធម៉ត់បាននៅឡើយទេតែអាចនិងការខូចខាតខ្ទងម៉ឺនដុល្លារ។បើគិតចាប់ពីម៉ោ៦ព្រឹកនេះអគ្គីភ័យនៅមិនទាន់រលត់ទាំងស្រុងនៅឡើយទេ៕សុខាសែនជ័យ