សំណង់​សង់​លើ​ដី​ចំណី​ស្ទឹង​តាំង​ ក្រសាំង​បើ​គ្មាន​ភ្លើង​ខៀវ​ម្ចាស់ផ្ទះ​ មិន​ហ៊ាន​សង់​ទេ​

ចែករំលែក៖

​ខេត្ដកំពង់ធំ​៖​ សំណង់​រឹង​មាំ​មួយ​ កន្លែង​សង់​រំលោភ​លើ​ដី​ចំណី​ស្ទឹង​នៅ​ ចំណុច​តាំងក្រសាំង​ ស្ថិត​ក្នុងភូមិ​តាំង​ ក្រសាំង​ ស្រុក​ស​ន្ទុ​ក​ ខេត្ដកំពង់ធំ​ ជិត​រួច​ រាល់​ជា​ស្ថាពរ​នោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ លើក​ឡើង​ថា​ បើ​មិន​មាន​ភ្លើង​ខៀវ​ណា​ មួយ​ទៅ​នោះ​ម្ចាស់ផ្ទះ​ក៏​មិន​ហ៊ាន​សាង​ សង់​ដែរ​។​

Image89

​គេ​បានដឹង​ថា​ សំណង់​ដែល​គេ​សង់​ នៅ​ចំណុច​ខាងលើ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ ស្រុក​ក៏​ដូច​ជាម​ន្ដ្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ដ​ កំពង់ធំ​បាន​ចុះ​រារាំង​និង​ឱ្យ​ម្ចាស់ផ្ទះ​ផ្អាក​ ការ​សាងសង់​ម្ដង​ជា​ពីរ​ដង​ ចុះ​ហេតុ​ដូច​ ម្ដេច​មក​ដល់​ពេល​នេះ​ការ​សាងសង់​ សំណង់​ចាក់​គ្រឹះ​រឹង​មាំ​នៅ​ចំណុច​ហាម​ ឃាត់​បែរជា​ជិត​រួចរាល់​ជា​ស្ថាពរ​?​

​បើ​តាម​អ្នក​រស់នៅ​ក្នុង​ឃុំ​តាំង​ក្រ​ សាំង​ ស្រុក​ស​ន្ទុ​ក​ ឱ្យ​ដឹង​ថា​ សំណង់​ដែល​ គេ​កំពុង​សាងសង់​ទាំង​យប់​ទាំង​ថ្ងៃនេះ​ជា​ កម្មសិទ្ធិ​របស់​ឈ្មោះ​ ហួត​ សុទ្ធា​ មាន​ មុខរបរ​ជា​ពេទ្យធ្មេញ​ រស់នៅ​ភូមិ​-​ឃុំ​ តាំងក្រសាំង​ ស្រុក​ស​ន្ទុ​ក​ ។​ សំណង​នេះ​ បាន​សាងសង់​ជា​យូរ​មក​ហើយៗ​កន្លង​ មក​គេ​បានឃើញ​អាជ្ញាធរ​និង​មន្ដ្រី​មន្ទីរ​ ពាក់ព័ន្ធ​ក្នុង​ខេត្ដកំពង់ធំ​ ចុះ​ផ្អាក​ដែរ​តែ​ ម្ចាស់ផ្ទះ​នៅ​តែ​លួច​សាងសង់​ដដែលៗ​។​

​ជុំវិញ​រឿង​នេះ​លោក​ អ៊ឹម​ ឌី​ណា​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរ​រូប​នី​យ​ កម្ម​សូ​រិ​យោ​ដី​និង​សំណង់​ខេត្ដកំពង់ធំ​បាន​ ឱ្យ​ដឹង​ថា​ សំណង់​ផ្ទះថ្ម​មួយ​កន្លែង​នេះ​ខាង​ មន្ទីរ​ជំនាញ​ខេត្ដកំពង់ធំ​បាន​សហការ​ ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ព្រមទាំង​អា​ ជ្ញា​ធរ​ចុះ​ទៅ​ដល់​កន្លែង​សាងសង់​និង​បាន​ ឱ្យ​ម្ចាស់ផ្ទះ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្ម​ ភាព​សាងសង់​មក​ហើយ​កាលពី​អំឡុង​ខែ​ មិថុនា​ ឆ្នាំ​២០១៥​ ។​ កាល​ចុះ​ទៅ​ពេល​ នោះ​សំណង់​ខាងលើ​នេះ​ទើបតែ​សាងសង់​ បាន​ប្រហែល​៤០​ភាគរយ​ប៉ុណ្ណោះ​ តែ​ លោក​ពុំ​ដឹង​ថា​ហេតុ​អ្វី​បានជា​ម្ចាស់​ សំណង់​នេះ​ហ៊ាន​លួច​សាងសង់​បន្ដរ​ហូត​បាន​៨០​ភាគរយ​។​

​លោក​បាន​ដាក់​ភាព​សង្ស័យ​ថា​ ការ​ សាងសង់​បន្ដ​នេះ​អាច​ម្ចាស់ផ្ទះ​មានការ​ ត្រូវ​រូ​វ​ណាមួយ​ពី​អាជ្ញាធរ​ស្រុក​ តែ​យ៉ាង​ ណា​លោក​នឹង​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ ខេត្ដកំពង់ធំ​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​។​

​ដោយឡែក​លោក​ ពេជ្រ​ សុធា​ អភិ​ បាល​ស្រុក​ស​ន្ទុ​កបាន​ប្រាប់​អ្នក​យក​ព័​ត៌​ មាន​ថា​ អាជ្ញាធរ​ស្រុក​រួម​ទាំង​មន្ដ្រី​ ជំនាញ​បាន​កោះហៅ​ម្ចាស់​សំណង់​ខាង​ លើ​នេះ​មក​ធ្វើ​កិច្ចសន្យា​ឱ្យ​ផ្អាក​ការ​សាង​ សង់​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ​ តែ​មក​ ដល់​ពេល​នេះ​ម្ចាស់​សំណង់​ខាងលើ​បាន​ លួច​សាងសង់​បន្ដរ​ហូត​បាន​ប្រមាណ​ជា​ ៨០​ភាគរយ​ទៅ​ហើយ​។​ លោក​អភិបាល​ ស្រុក​បាន​បន្ដ​ថា​ នៅ​ដើម​ស​ប្ដា​ហ៍​ ក្រោយ​លោក​នឹង​ដឹកនាំ​កម្លាំង​ចម្រុះ​នៅ​ក្នុងស្រុក​ស​ន្ទុ​ក​ដើម្បី​ចុះ​បញ្ចប់​ការ​សាងសង់​នេះ​ម្ដងទៀត​។​

​បើ​ទោះបីជា​មានការ​លើក​ឡើង​ពី​ លោក​អភិបាលខេត្ដ​ថា​ នឹង​ចុះ​ទៅ​ផ្អាក​ ការ​សាងសង់​ក៏​ដោយ​មហាជន​នៅ​ទីនោះ​ បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​និង​ មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​ថា​ការ​លើក​ឡើង​ នេះ​គ្រាន់តែ​ជា​ឡេ​ស​ឆ្លើយ​ដោះសា​រដាក់​ គ្នា​យករួចខ្លួន​តែ​ប៉ុណ្ណោះ​។​ ក៏​ប៉ុន្ដែ​យ៉ាង​ ណា​ពួក​គាត់​រង់ចាំ​មើល​ចំណាត់ការ​ សារ​ជា​ថ្មី​នេះ​ តើ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ ទេ​?​ ៕​

Image91 Image90 Image88

...

ដោយ៖ ប៊ុ​ន​ រិ​ទ្ធី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print