ខេត្ដកំពង់ធំ៖ សំណង់រឹងមាំមួយ កន្លែងសង់រំលោភលើដីចំណីស្ទឹងនៅ ចំណុចតាំងក្រសាំង ស្ថិតក្នុងភូមិតាំង ក្រសាំង ស្រុកសន្ទុក ខេត្ដកំពង់ធំ ជិតរួច រាល់ជាស្ថាពរនោះ ត្រូវបានប្រជាពលរដ្ឋ លើកឡើងថា បើមិនមានភ្លើងខៀវណា មួយទៅនោះម្ចាស់ផ្ទះក៏មិនហ៊ានសាង សង់ដែរ។
គេបានដឹងថា សំណង់ដែលគេសង់ នៅចំណុចខាងលើនេះត្រូវបានអាជ្ញាធរ ស្រុកក៏ដូចជាមន្ដ្រីមន្ទីរពាក់ព័ន្ធក្នុងខេត្ដ កំពង់ធំបានចុះរារាំងនិងឱ្យម្ចាស់ផ្ទះផ្អាក ការសាងសង់ម្ដងជាពីរដង ចុះហេតុដូច ម្ដេចមកដល់ពេលនេះការសាងសង់ សំណង់ចាក់គ្រឹះរឹងមាំនៅចំណុចហាម ឃាត់បែរជាជិតរួចរាល់ជាស្ថាពរ?
បើតាមអ្នករស់នៅក្នុងឃុំតាំងក្រ សាំង ស្រុកសន្ទុក ឱ្យដឹងថា សំណង់ដែល គេកំពុងសាងសង់ទាំងយប់ទាំងថ្ងៃនេះជា កម្មសិទ្ធិរបស់ឈ្មោះ ហួត សុទ្ធា មាន មុខរបរជាពេទ្យធ្មេញ រស់នៅភូមិ-ឃុំ តាំងក្រសាំង ស្រុកសន្ទុក ។ សំណងនេះ បានសាងសង់ជាយូរមកហើយៗកន្លង មកគេបានឃើញអាជ្ញាធរនិងមន្ដ្រីមន្ទីរ ពាក់ព័ន្ធក្នុងខេត្ដកំពង់ធំ ចុះផ្អាកដែរតែ ម្ចាស់ផ្ទះនៅតែលួចសាងសង់ដដែលៗ។
ជុំវិញរឿងនេះលោក អ៊ឹម ឌីណា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយ កម្មសូរិយោដីនិងសំណង់ខេត្ដកំពង់ធំបាន ឱ្យដឹងថា សំណង់ផ្ទះថ្មមួយកន្លែងនេះខាង មន្ទីរជំនាញខេត្ដកំពង់ធំបានសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធព្រមទាំងអា ជ្ញាធរចុះទៅដល់កន្លែងសាងសង់និងបាន ឱ្យម្ចាស់ផ្ទះធ្វើកិច្ចសន្យាបញ្ឈប់សកម្ម ភាពសាងសង់មកហើយកាលពីអំឡុងខែ មិថុនា ឆ្នាំ២០១៥ ។ កាលចុះទៅពេល នោះសំណង់ខាងលើនេះទើបតែសាងសង់ បានប្រហែល៤០ភាគរយប៉ុណ្ណោះ តែ លោកពុំដឹងថាហេតុអ្វីបានជាម្ចាស់ សំណង់នេះហ៊ានលួចសាងសង់បន្ដរហូតបាន៨០ភាគរយ។
លោកបានដាក់ភាពសង្ស័យថា ការ សាងសង់បន្ដនេះអាចម្ចាស់ផ្ទះមានការ ត្រូវរូវណាមួយពីអាជ្ញាធរស្រុក តែយ៉ាង ណាលោកនឹងបញ្ជូនសំណុំរឿងនេះទៅ ខេត្ដកំពង់ធំនៅចុងសប្ដាហ៍នេះ។
ដោយឡែកលោក ពេជ្រ សុធា អភិ បាលស្រុកសន្ទុកបានប្រាប់អ្នកយកព័ត៌ មានថា អាជ្ញាធរស្រុករួមទាំងមន្ដ្រី ជំនាញបានកោះហៅម្ចាស់សំណង់ខាង លើនេះមកធ្វើកិច្ចសន្យាឱ្យផ្អាកការសាង សង់ម្ដងជាពីរដងរួចមកហើយ តែមក ដល់ពេលនេះម្ចាស់សំណង់ខាងលើបាន លួចសាងសង់បន្ដរហូតបានប្រមាណជា ៨០ភាគរយទៅហើយ។ លោកអភិបាល ស្រុកបានបន្ដថា នៅដើមសប្ដាហ៍ ក្រោយលោកនឹងដឹកនាំកម្លាំងចម្រុះនៅក្នុងស្រុកសន្ទុកដើម្បីចុះបញ្ចប់ការសាងសង់នេះម្ដងទៀត។
បើទោះបីជាមានការលើកឡើងពី លោកអភិបាលខេត្ដថា នឹងចុះទៅផ្អាក ការសាងសង់ក៏ដោយមហាជននៅទីនោះ បានរិះគន់ទៅលើអាជ្ញាធរមូលដ្ឋាននិង មន្ដ្រីជំនាញពាក់ព័ន្ធថាការលើកឡើង នេះគ្រាន់តែជាឡេសឆ្លើយដោះសារដាក់ គ្នាយករួចខ្លួនតែប៉ុណ្ណោះ។ ក៏ប៉ុន្ដែយ៉ាង ណាពួកគាត់រង់ចាំមើលចំណាត់ការ សារជាថ្មីនេះ តើមានប្រសិទ្ធភាពដែរឬ ទេ? ៕
ដោយ៖ ប៊ុន រិទ្ធី