ករណីពុលទឹកនៅឃុំស្រែឈូកស្រុកកែវសីមា បានបន្តកើនឡើងរហូត២៨នាក់ហើយ គិតត្រឹមព្រឹកថ្ងៃ១០ឧសភានេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ករណីពុលទឹករហូតមកដល់ម៉ោង៩និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១១ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ រីករាលដាលចូលមកដល់ក្នុងភូមិចំនួន២ក្នុងឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរីមានការកើនឡើងរហូតដល់២៨នាក់ហើយ ។ នេះបើយោងការបញ្ជាក់ឲ្យ ដឹងពីលោកស៊ុន ប៊ុនធឿន អធិការនគរបាលស្រុកកែវសីមា ។

ចាប់តាំងពីម៉ោង០៩ព្រឹករហូតដល់ម៉ោង១២យប់ ថ្ងៃពុធ ១០ រោចខែពិសាខ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៨មាន ប្រជា ពលរដ្ឋដែលរស់នៅក្នុងភូមិព្រះឃុំស្រែឈូកស្រុកកែវសីមាចំនួន១៩នាក់មានអាការៈស្រដៀងៗ គ្នា ហើយសង្ស័យថា(ពុល)បានធ្វើដំណើរមកកាន់មន្ទីរពេទ្យឯកជននិងមន្ទីរពេទ្យបង្អែកស្រុកស្នួល ខេត្តក្រចេះដើម្បីស្វែងរកការព្យាបាលជាបន្តបន្ទាប់។

អាការៈជនរងគ្រោះដែលសង្ស័យថាបានពុលនោះ ក្អួតចង្អោរចុកពោះករណីនេះអាជ្ញាធរស្រុកកែវសីមានិងខេត្តមណ្ឌលគិរីព្រមទាំងមន្ទីរសុខាភិបាល បានចុះដល់ទីតាំងដែលអ្នកជម្ងឺរកំពុងសង្គ្រោះបន្ទាន់និងបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្នួលភ្លាមៗតែមួយកន្លែង។

ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលបានបែងចែកគ្នាជាបីក្រុមធ្វើដំណើរទៅភូមិងាយរងគ្រោះក្នុងទឹកដី ឃុំស្រែឈូកនោះហើយដែរតែលទ្ធផលយ៉ាងណានៅមិនទាន់ទទួលបាននៅឡើយ ហើយអ្នកជម្ងឺរទាំង១៩នាក់ខ្លះបានធូរស្បើយវិល ត្រឡប់ទៅផ្ទះវិញខ្លះផងដែរ។

ព័ត៌មានចុងក្រោយនៅម៉ោង៩ព្រឹកថ្ងៃទី១០ឧសភានេះជនរងគ្រោះបានបន្តកើតឡើងនៅភូមិរណែងក្នុងឃុំស្រែឈូកដដែល ពោលគឺបានកើតឡើងចំនួន០៩នាក់ទៀតហើយសមត្ថកិច្ចនិងគ្រូពេទ្យក៏កំពុងបន្តជួយសង្គ្រោះបន្តទៀតផងដែរសរុបតាំងពីម៉ោង៩ព្រឹកថ្ងៃទី០៩រហូតដល់ម៉ោង៧ព្រឹកថ្ងៃទី១០ជនរងគ្រោះសរុបចំនួន២៨នាក់ហើយ៕ដោយ ៖ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print